www.acledabank.com.kh

navigate_nextព័ត៌មានnavigate_nextកម្រង​កំណាព្យ​អប់រំ

ទោស និង កំហុស

- បទកាកគតិ -
១- អាតុបលួចមាន់ អាតុលមកទាន់ ចាប់ជេរផ្តាសា
  អាឯងអាក្រក់ លបឆ្មក់លួចណា ល្មើសច្បាប់មាត្រា
    អកតញ្ញូ ។  
២- ចោរខឹងក្រេវក្រោធ លួចមាន់មិនចោទ ខឹងម្ចាស់ជេរយូរ
  ជេរលើសកំហុស ចម្រុះរអ៊ូ ចោរកតញ្ញូ
    លួចស្ងោរជូនម្តាយ ។  
៣- ចោរទ្រាំមិនបាន ស្ទុះធាក់វាយច្រាន ម្ចាស់មាន់ខ្ទាតឆ្ងាយ
  អញលួចទុកសែន សំណែនជូនម្តាយ ជេរលើសបន្លាយ
    ហួសទោសទេតើ ។  
៤- ទទួលកំហុស អញលួចពិតខុស តាមទោសដំណើរ
  ទទួលទោសពិត តាមក្រឹត្យប្រសើរ តែសូមកុំដើរ
    ដៀលអញលើសទោស ។  
ជំនួយស្មារតី : ទោសនៃការនិយាយ និងចោទប្រកាន់លើសពីការពិត

ប្រសិន​បើ​លោក​អ្នក​មាន​ចម្ងល់ ឬ​សំណូម​ពរ​ផ្សេងៗ (បម្រើ​២៤​ម៉ោង)

phone០២៣ ៩៩៤ ៤៤៤, ០១៥ ៩៩៩ ២៣៣
emailinquiry@acledabank.com.kh


CHAT
ផែនទីទំព័រ ទម្រង់សម្រាប់ប្រើជាមួយសេវា របៀបប្រើ លក្ខខណ្ឌ​សុវត្ថិភាព ព័ត៌មានតាមអ៊ីម៉ែល កំណត់ចំណាំផ្នែកច្បាប់ និងឯកជនភាព
អ្នកកំពុងទស្សនា : ១៨២ ©២០២៤ ធនាគារ អេស៊ីលីដា ភីអិលស៊ី
ផ្ទៃងងឹត

ធនាគារ អេស៊ីលីដា មានប្រព័ន្ធសុវត្ថិភាពខ្ពស់ ទទួលស្គាល់ដោយ៖

ភ្ជាប់ទំនាក់ទំនងជាមួយធនាគារ៖