Mediaexpand_more
navigate_nextMedianavigate_nextEducational Poems
ខ្ជិលទ្រមក់ លក់ចោលការ
- បទពាក្យ៩ បែបជាប់ទង -
| ១- | ដេកទ្រមក់ | វក់សំអាង | ខាងមិនជា |
| អាងរងា | គ្រាត្រជាក់ | ញាក់រណ្តំ | |
| យល់មេឃក្តៅ | ខ្លៅសំអាង | សាងមិនសម | |
| ថ្ងៃមិនខំ | ផ្សំហេតុផល | សល់ទុកយប់ ។ | |
| ២- | យប់ងងឹត | គិតមិនធ្វើ | មើល៍មិនច្បាស់ |
| យប់ថ្ងៃផ្លាស់ | ប្រាសប្រែប្រួល | ដួលមិនឈប់ | |
| លេសយប់ថ្ងៃ | ប្រៃល្វីងជូរ | មូរងុយងប់ | |
| ព្រឹកទល់យប់ | គ្រប់បែបយ៉ាង | សាងកម្ជិល ។ | |
| ៣- | លេសល្បិចកល | សល់អាក្រក់ | ល្អក់ជីវិត |
| ក្ររួមរឹត | គិតមិនត្រូវ | ផ្លូវដើរខ្ជិល | |
| ភ្លៀងត្រជាក់ | ញាក់តិចតួច | ស្តួចយល់ព្រិល | |
| ល្បិចរមិល | ខ្ជិលទ្រមក់ | លក់ចោលការ ។ | |


USD
THB
EUR
AUD
VND
CAD
LAK
JPY
GBP
CNY



