www.acledabank.com.kh

navigate_nextព័ត៌មានnavigate_nextកម្រង​កំណាព្យ​អប់រំ

ខ្ជិលទ្រមក់ លក់ចោលការ

- បទពាក្យ៩ បែបជាប់ទង -
១- ដេកទ្រមក់ វក់សំអាង ខាងមិនជា
  អាងរងា គ្រាត្រជាក់ ញាក់រណ្តំ
  យល់មេឃក្តៅ ខ្លៅសំអាង សាងមិនសម
  ថ្ងៃមិនខំ ផ្សំហេតុផល សល់ទុកយប់ ។
២- យប់ងងឹត គិតមិនធ្វើ មើល៍មិនច្បាស់
  យប់ថ្ងៃផ្លាស់ ប្រាសប្រែប្រួល ដួលមិនឈប់
  លេសយប់ថ្ងៃ ប្រៃល្វីងជូរ មូរងុយងប់
  ព្រឹកទល់យប់ គ្រប់បែបយ៉ាង សាងកម្ជិល ។
៣- លេសល្បិចកល សល់អាក្រក់ ល្អក់ជីវិត
  ក្ររួមរឹត គិតមិនត្រូវ ផ្លូវដើរខ្ជិល
  ភ្លៀងត្រជាក់ ញាក់តិចតួច ស្តួចយល់ព្រិល
  ល្បិចរមិល ខ្ជិលទ្រមក់ លក់ចោលការ ។

ប្រសិន​បើ​លោក​អ្នក​មាន​ចម្ងល់ ឬ​សំណូម​ពរ​ផ្សេងៗ (បម្រើ​២៤​ម៉ោង)

phone០២៣ ៩៩៤ ៤៤៤, ០១៥ ៩៩៩ ២៣៣
emailinquiry@acledabank.com.kh


CHAT
ផែនទីទំព័រ ទម្រង់សម្រាប់ប្រើជាមួយសេវា របៀបប្រើ លក្ខខណ្ឌ​សុវត្ថិភាព ព័ត៌មានតាមអ៊ីម៉ែល កំណត់ចំណាំផ្នែកច្បាប់ និងឯកជនភាព
អ្នកកំពុងទស្សនា : ១៨៦ ©២០២៤ ធនាគារ អេស៊ីលីដា ភីអិលស៊ី
ផ្ទៃងងឹត

ធនាគារ អេស៊ីលីដា មានប្រព័ន្ធសុវត្ថិភាពខ្ពស់ ទទួលស្គាល់ដោយ៖

ភ្ជាប់ទំនាក់ទំនងជាមួយធនាគារ៖