Mediaexpand_more
navigate_nextMedianavigate_nextEducational Poems
វិធីសាងធម៌ជាអំណាច
- បទព្រហ្មគីតិ -
| ១- | ចង់បាននូវអំណាច | ប្រឹងធ្វើកាចកោងឃោរឃៅ |
| វាយឫកខ្ពស់ពេកកូវ | ហួសម៉ែឪញាតិតាដូន ។ | |
| ២- | ឯងអញមិនពីរោះ | ពាក្យទ្រគោះហួសដល់សូន្យ |
| កាចឆ្លងតដល់កូន | ញាតិបងប្អូនតទុក្ខា ។ | |
| ៣- | ចិត្តចង់មានអំណាច | ដូចបិសាចត្រូវផ្តាសា |
| លះបាបទើបសុខា | ស្ងប់ចិន្តាអំណាចមាន ។ | |
| ៤- | យកធម៌ជាអំណាច | ថ្កើងអង់អាចគួរខំរៀន |
| សាងសុខសួគ៌ជាស្ពាន | អំណត់ឈានសាងកុសល ។ | |
| ៥- | លះលោភសាងសីលទាន | លះទោសមានខន្តីដល់ |
| មោហោលះគ្មានសល់ | បានមគ្គផលអំណាចខ្ពស់ ។ | |


USD
THB
EUR
AUD
VND
CAD
LAK
JPY
GBP
CNY



