navigate_nextព័ត៌មានnavigate_nextកម្រងកំណាព្យអប់រំ
វិធីសាងធម៌ជាអំណាច
- បទព្រហ្មគីតិ -
១- | ចង់បាននូវអំណាច | ប្រឹងធ្វើកាចកោងឃោរឃៅ |
| វាយឫកខ្ពស់ពេកកូវ | ហួសម៉ែឪញាតិតាដូន ។ |
|
២- | ឯងអញមិនពីរោះ | ពាក្យទ្រគោះហួសដល់សូន្យ |
| កាចឆ្លងតដល់កូន | ញាតិបងប្អូនតទុក្ខា ។ |
|
៣- | ចិត្តចង់មានអំណាច | ដូចបិសាចត្រូវផ្តាសា |
| លះបាបទើបសុខា | ស្ងប់ចិន្តាអំណាចមាន ។ |
|
៤- | យកធម៌ជាអំណាច | ថ្កើងអង់អាចគួរខំរៀន |
| សាងសុខសួគ៌ជាស្ពាន | អំណត់ឈានសាងកុសល ។ |
|
៥- | លះលោភសាងសីលទាន | លះទោសមានខន្តីដល់ |
| មោហោលះគ្មានសល់ | បានមគ្គផលអំណាចខ្ពស់ ។ |
|