Mediaexpand_more
navigate_nextMedianavigate_nextEducational Poems
តម្លៃរួមការរក្សាប្រយោជន៍
- បទពាក្យ៧ -
| ១- | មិនចេះមិនដឹងប្រឹងក្អេងក្អាង | ច្រងេងច្រងាងវាយឫកខ្ពស់ |
| ឱ្យគេឯងកោតថាចេះហួស | ស្តាប់មិនពីរោះមើលមិនយល់ ។ | |
| ២- | មិនដឹងប្រឹងធ្វើមិនសួរគេ | ទុកពេលទំនេរកអំពល់ |
| ធ្វើខុសខាតបង់ទាំងឫសគល់ | ធ្វើទាំងមិនយល់មិនផ្តោះប្តូរ ។ | |
| ៣- | ចង់ល្អតោងយល់ដល់គេឯង | ចង់ល្អជាក់ស្តែងត្រូវថ្លៃថ្នូរ |
| នាទីកិច្ចការប្រឹងផ្តាច់ប្តូរ | គុណគាប់ហែហូរថែឱ្យគង់ ។ | |
| ៤- | កល្យាណមិត្តភក្តិអ្នករួមការ | រាប់រករក្សារស់យូរលង់ |
| ក្រឹត្យក្រមសីលធម៌តពូជពង្ស | មួនមាំគង់វង្សល្អទាំងអស់ ។ | |
| ៥- | ចាស់ថាចេះឯងក្រែងចេះគេ | ចង់ឱ្យល្អទ្វេឥតបីខ្ចោះ |
| រួបរួមសាមគ្គីគ្នាទាំងអស់ | ចំណេញស្ម័គ្រស្មោះឈ្មោះគំរូ ។ | |
| មិនស្តាប់មិនស្តីមិនយល់ដឹង | មិនប្រឹងមិនកើតមិនបានការ | |
| មិនសមមិនខុសមិនសង្ហា | មិនឮមិនថាមិនដឹងខ្យល់ ។ |
ជំនួយស្មារតី : អប់រំឱ្យយល់ពីតម្លៃរួមការ


USD
THB
EUR
AUD
VND
CAD
LAK
JPY
GBP
CNY



