navigate_nextព័ត៌មានnavigate_nextកម្រងកំណាព្យអប់រំ
តម្លៃរួមការរក្សាប្រយោជន៍
- បទពាក្យ៧ -
| ១- | មិនចេះមិនដឹងប្រឹងក្អេងក្អាង | ច្រងេងច្រងាងវាយឫកខ្ពស់ |
| | ឱ្យគេឯងកោតថាចេះហួស | ស្តាប់មិនពីរោះមើលមិនយល់ ។ |
|
| ២- | មិនដឹងប្រឹងធ្វើមិនសួរគេ | ទុកពេលទំនេរកអំពល់ |
| | ធ្វើខុសខាតបង់ទាំងឫសគល់ | ធ្វើទាំងមិនយល់មិនផ្តោះប្តូរ ។ |
|
| ៣- | ចង់ល្អតោងយល់ដល់គេឯង | ចង់ល្អជាក់ស្តែងត្រូវថ្លៃថ្នូរ |
| | នាទីកិច្ចការប្រឹងផ្តាច់ប្តូរ | គុណគាប់ហែហូរថែឱ្យគង់ ។ |
|
| ៤- | កល្យាណមិត្តភក្តិអ្នករួមការ | រាប់រករក្សារស់យូរលង់ |
| | ក្រឹត្យក្រមសីលធម៌តពូជពង្ស | មួនមាំគង់វង្សល្អទាំងអស់ ។ |
|
| ៥- | ចាស់ថាចេះឯងក្រែងចេះគេ | ចង់ឱ្យល្អទ្វេឥតបីខ្ចោះ |
| | រួបរួមសាមគ្គីគ្នាទាំងអស់ | ចំណេញស្ម័គ្រស្មោះឈ្មោះគំរូ ។ |
|
| | មិនស្តាប់មិនស្តីមិនយល់ដឹង | មិនប្រឹងមិនកើតមិនបានការ |
| | មិនសមមិនខុសមិនសង្ហា | មិនឮមិនថាមិនដឹងខ្យល់ ។ |
ជំនួយស្មារតី : អប់រំឱ្យយល់ពីតម្លៃរួមការ