www.acledabank.com.kh

navigate_nextMedianavigate_nextEducational Poems

ស្នេហ៍ !!!

- បទពាក្យ៩ បែបជាប់ទង -
១- ស្នេហ៍ទោសទុក្ខ មុខក្រញូវ ផ្លូវបែកបាក់
  ស្នេហ៍ថ្នាំងថ្នាក់ ដាក់រាសី ស្តីអាក្រក់
  ស្នេហ៍មិនស្និទ្ធ ចិត្តសាមាន្យ បានល្អៀងល្អក់
  ស្នេហ៍កុហក ឆក់ឱកាស ប្រាសទំនៀម ។
២- ស្នេហ៍មង្គល យល់ដល់ស្និទ្ធ ចិត្តសទ្ធា
  ស្នេហ៍កាយជា វាចាគាប់ ភ្ជាប់សាច់ឈាម
  ស្នេហ៍ខ្ពង់ខ្ពស់ យសឧត្តម សមនឹងនាម
  ស្នេហ៍ស្ងប់ស្ងៀម ទាមទម្លាប់ ជាប់ប្រពៃ ។
៣- ស្នេហ៍ម៉ែឪ ត្រូវត្រងត្រាប់ ស្ដាប់ឱវាទ
  ស្នេហ៍ឱហាត ឆ្លាតបញ្ញា ការវាងវៃ
  ស្នេហ៍ការពារ ជាទ្រព្យធន ទុនស្កាត់ភ័យ
  ស្នេហ៍ប្រពៃ ន័យឧត្ដម សមនឹងក្រឹត្យ ។
៤- ស្នេហ៍ស្តុកស្ដម្ភ ខំការងារ ជានាទី
  ស្នេហ៍សម្ភី ទីមង្គល យល់តាំងចិត្ត
  ស្នេហ៍ស្មោះសរ ល្អថ្លៃថ្លា ការស្នេហ៍ស្និទ្ធ
  ស្នេហ៍ក្រមក្រឹត្យ ដ្បិតស្នេហា ថ្លារុងរឿង ។
SITE MAP FORM CENTER USER MANUAL SECURITY TIPS NEWSLETTER LEGAL AND PRIVACY NOTICE
ONLINE VISITOR: 176 ©2024 ACLEDA Bank Plc.
DARK MODE
CONNECT WITH US ON