navigate_nextព័ត៌មានnavigate_nextកម្រងកំណាព្យអប់រំ
ស្នេហ៍ !!!
- បទពាក្យ៩ បែបជាប់ទង -
១- | ស្នេហ៍ទោសទុក្ខ | មុខក្រញូវ | ផ្លូវបែកបាក់ |
ស្នេហ៍ថ្នាំងថ្នាក់ | ដាក់រាសី | ស្តីអាក្រក់ | |
ស្នេហ៍មិនស្និទ្ធ | ចិត្តសាមាន្យ | បានល្អៀងល្អក់ | |
ស្នេហ៍កុហក | ឆក់ឱកាស | ប្រាសទំនៀម ។ | |
២- | ស្នេហ៍មង្គល | យល់ដល់ស្និទ្ធ | ចិត្តសទ្ធា |
ស្នេហ៍កាយជា | វាចាគាប់ | ភ្ជាប់សាច់ឈាម | |
ស្នេហ៍ខ្ពង់ខ្ពស់ | យសឧត្តម | សមនឹងនាម | |
ស្នេហ៍ស្ងប់ស្ងៀម | ទាមទម្លាប់ | ជាប់ប្រពៃ ។ | |
៣- | ស្នេហ៍ម៉ែឪ | ត្រូវត្រងត្រាប់ | ស្ដាប់ឱវាទ |
ស្នេហ៍ឱហាត | ឆ្លាតបញ្ញា | ការវាងវៃ | |
ស្នេហ៍ការពារ | ជាទ្រព្យធន | ទុនស្កាត់ភ័យ | |
ស្នេហ៍ប្រពៃ | ន័យឧត្ដម | សមនឹងក្រឹត្យ ។ | |
៤- | ស្នេហ៍ស្តុកស្ដម្ភ | ខំការងារ | ជានាទី |
ស្នេហ៍សម្ភី | ទីមង្គល | យល់តាំងចិត្ត | |
ស្នេហ៍ស្មោះសរ | ល្អថ្លៃថ្លា | ការស្នេហ៍ស្និទ្ធ | |
ស្នេហ៍ក្រមក្រឹត្យ | ដ្បិតស្នេហា | ថ្លារុងរឿង ។ | |