www.acledabank.com.kh

navigate_nextMedianavigate_nextEducational Poems

ភ្លេចច្រើនដង ហ្មងសៅការ

- បទពាក្យ៩ បែបជាប់ទង -
១- ទ្រព្យមិនវេច ភ្លេចចំណាំ កម្មលោកីយ៍
  ភ្លេចចាស់ថ្មី ក្ដីស្លុងស្លាប់ ចាប់មិនជាប់
  ភ្លេចច្រើនដង ហ្មងសៅទុក្ខ ពុកផុយងាប់
  ភ្លេចបាត់ទ្រព្យ រាប់វាល់ផ្លូន សូន្យស្មារតី ។
២- ភ្លេចបំណង ប៉ងប្រាថ្នា ការមិនដល់
  ភ្លេចបន្សល់ ដល់សូន្យសុង ក្នុងសេចក្ដី
  ភ្លេចភ្លូកភ្លឹក ស្ពឹកច្របល់ សល់ក្រក្រី
  ទោះប្រុសស្រី ខ្លីចំណាំ កម្មនាំភ្លេច ។
៣- ការទន្ទេញ វេញជាធ្លុង គង់រក្សា
  ប្រយ័ត្នការ សារលឹក នឹកជានិច្ច
  ស្ដែងស្ដីធ្វើ មើល៍ពិនិត្យ ពិតមិនភ្លេច
  ផលដូចពេជ្រ លេចរស្មី ល្បីរន្ទឺ ។

CHAT
SITE MAP FORM CENTER USER MANUAL SECURITY TIPS NEWSLETTER LEGAL AND PRIVACY NOTICE
ONLINE VISITOR: 339 ©2024 ACLEDA Bank Plc.
DARK MODE

ACLEDA Bank Plc. - Credentials

CONNECT WITH US ON