navigate_nextព័ត៌មានnavigate_nextកម្រងកំណាព្យអប់រំ
ភ្លេចច្រើនដង ហ្មងសៅការ
- បទពាក្យ៩ បែបជាប់ទង -
| ១- | ទ្រព្យមិនវេច | ភ្លេចចំណាំ | កម្មលោកីយ៍ |
| | ភ្លេចចាស់ថ្មី | ក្ដីស្លុងស្លាប់ | ចាប់មិនជាប់ |
| | ភ្លេចច្រើនដង | ហ្មងសៅទុក្ខ | ពុកផុយងាប់ |
| | ភ្លេចបាត់ទ្រព្យ | រាប់វាល់ផ្លូន | សូន្យស្មារតី ។ |
|
| ២- | ភ្លេចបំណង | ប៉ងប្រាថ្នា | ការមិនដល់ |
| | ភ្លេចបន្សល់ | ដល់សូន្យសុង | ក្នុងសេចក្ដី |
| | ភ្លេចភ្លូកភ្លឹក | ស្ពឹកច្របល់ | សល់ក្រក្រី |
| | ទោះប្រុសស្រី | ខ្លីចំណាំ | កម្មនាំភ្លេច ។ |
|
| ៣- | ការទន្ទេញ | វេញជាធ្លុង | គង់រក្សា |
| | ប្រយ័ត្នការ | សារលឹក | នឹកជានិច្ច |
| | ស្ដែងស្ដីធ្វើ | មើល៍ពិនិត្យ | ពិតមិនភ្លេច |
| | ផលដូចពេជ្រ | លេចរស្មី | ល្បីរន្ទឺ ។ |
|