navigate_nextMedianavigate_nextEducational Poems
ឥទ្ធិបាទធម៌
(ជំហានឆ្ពោះទៅរកការសម្រេចផលការងារ)
- បទព្រហ្មគីតិ -
ជំនួយស្មារតី : នាយក-នាយិកា
ឥទ្ធិបាទ ឬ ឫទ្ធិបាទ : ន. (បា. ឬ សំ) គុណធម៌ប្រៀបដូចជាជើង ឬដូចជាជំហាននៃសេចក្ដីសម្រេច, នៃសេចក្ដីចម្រើន មាន៤យ៉ាងគឺ ៖
- ឆន្ទៈ = បំណង
- វិរិយៈ = ព្យាយាម
- ចិត្ត = គំនិត (ចេះតែរស់រវើក)
- វីមំសា = ការពិចារណា, ល្បងមើល, ពិសោធមើល, ប្រឡង ។
ឥទ្ធិបាទទាំង៤នេះជាធម៌សំខាន់បំផុតរបស់សត្វលោក (ទាំងផ្លូវលោកទាំងផ្លូវធម៌) ។