www.acledabank.com.kh

navigate_nextព័ត៌មានnavigate_nextកម្រង​កំណាព្យ​អប់រំ

ឥទ្ធិបាទធម៌

(ជំហានឆ្ពោះទៅរកការសម្រេចផលការងារ)
- បទព្រហ្មគីតិ -
១- បួនយ៉ាងតាងគោលដៅ ឆ្លងផុតខ្លៅត្រូវពិចារណ៍
  បំណងប៉ងប្រាថ្នា ផ្តិតរូបាក្នុងដួងចិត្ត ។
២- ព្យាយាមក្នុងការងារ ខំម្នីម្នាការស្នេហ៍ស្និទ្ធ
  ខ្ជីខ្ជាខ្ជិលកៀកកិត បោះបង់បិទកុំឱ្យមាន ។
៣- ដួងចិត្តស្មោះមេត្រី ជនប្រុសស្រីបានរស់រាន
  កាចកម្មកុំបីមាន ល្អជាស្ពានឈានទៅមុខ ។
៤- ពិសោធន៍ត្រួតមើលការ កុំឯងអាជាទំនុក
  ការត្រូវត្រាយទៅមុខ ឆ្លងផុតទុក្ខសម្រេចផល ។
ជំនួយស្មារតី : នាយក-នាយិកា
ឥទ្ធិបាទ ឬ ឫទ្ធិបាទ : ន. (បា. ឬ សំ) គុណធម៌ប្រៀបដូចជាជើង ឬដូចជាជំហាននៃសេចក្ដីសម្រេច, នៃសេចក្ដីចម្រើន មាន៤យ៉ាងគឺ ៖
  • ឆន្ទៈ = បំណង
  • វិរិយៈ = ព្យាយាម
  • ចិត្ត = គំនិត (ចេះតែរស់រវើក)
  • វីមំសា = ការពិចារណា, ល្បងមើល, ពិសោធមើល, ប្រឡង ។
ឥទ្ធិបាទទាំង៤នេះជាធម៌សំខាន់បំផុតរបស់សត្វលោក (ទាំងផ្លូវលោកទាំងផ្លូវធម៌) ។

ប្រសិន​បើ​លោក​អ្នក​មាន​ចម្ងល់ ឬ​សំណូម​ពរ​ផ្សេងៗ (បម្រើ​២៤​ម៉ោង)

phone០២៣ ៩៩៤ ៤៤៤, ០១៥ ៩៩៩ ២៣៣
emailinquiry@acledabank.com.kh


CHAT
ផែនទីទំព័រ ទម្រង់សម្រាប់ប្រើជាមួយសេវា របៀបប្រើ លក្ខខណ្ឌ​សុវត្ថិភាព ព័ត៌មានតាមអ៊ីម៉ែល កំណត់ចំណាំផ្នែកច្បាប់ និងឯកជនភាព
អ្នកកំពុងទស្សនា : ១៣៧ ©២០២៤ ធនាគារ អេស៊ីលីដា ភីអិលស៊ី
ផ្ទៃងងឹត

ធនាគារ អេស៊ីលីដា មានប្រព័ន្ធសុវត្ថិភាពខ្ពស់ ទទួលស្គាល់ដោយ៖

ភ្ជាប់ទំនាក់ទំនងជាមួយធនាគារ៖