Mediaexpand_more
navigate_nextMedianavigate_nextEducational Poems
ស្រលាញ់ពេក
- បទពាក្យ៧ -
| ១- | ស្រឡាញ់ប្តីពេកដេកមិនលក់ | អង្គុយងុយងក់ជក់ប្រចណ្ឌ |
| ស្នេហ៍ស្និទ្ធតែមួយប្តីកំណាន់ | គ្រប់ច្រកប្រកាន់ខកធ្វើការ ។ | |
| ២- | ស្រឡាញ់ជ្រុលពេកដេកបញ្ចោរ | រករឿងឆោឡោជេរផ្តាសា |
| ដៀលត្មះពូជពង្សវង្សដូនតា | ឈ្លក់រឿងស្នេហាភ្លេចស៊ីដេក ។ | |
| ៣- | ស្រឡាញ់ពេកកូវក្រញូវជាប់ | ទៅជាទម្លាប់កាយស្លាំងស្លេក |
| ង៉ក់ងរប្រចាំខាំដូចសេក | ចឹកបោះចោលចេកបង្កឈ្លោះ ។ | |
| ៤- | ស្រឡាញ់មិនថែបែរនាំភ្លើង | រៀបរាប់គេយើងស្តីទ្រគោះ |
| ជួនខឹងពោលពាក្យមិនពីរោះ | ជេរបោកបោះឈ្លោះអស់ទ្រព្យធន ។ | |
| ៥- | ប្តីខ្លះមិនយល់ជ្រុលខឹងខ្លាំង | ឈ្លោះតបតតាំងខឹងប្រពន្ធ |
| ជេរវាយទាត់ធាក់ធ្លាក់ទោសធ្ងន់ | ប្តីណាយល់មុនមិនតប-ត ។ | |
| ៦- | ប្តីខ្លះមិនតបបន្តខិល | រមិលទ្រុស្ដសីលមិនស្មោះសរ |
| ស្វែងរកថ្មីទៀតឱ្យបានល្អ | យល់ថាបវរជាងប្រពន្ធ ។ | |
| ៧- | កើតរឿងវរវឹកទទឹកស្ងួត | បេះដូងថ្លើមសួតខ្សោយទោរទន់ |
| វិបត្តិធ្ងន់ធ្ងរឈឺពេកពន់ | ទោសតក្រោយមុនបង្កើនទុក្ខ ។ | |
| ៨- | មិនថាតែស្នេហ៍ប្តីប្រពន្ធ | ហួសហេតុលើសលន់រែងផុយពុក |
| ស្នេហ៍ពេករឹងរឹតឱ្យកើតទុក្ខ | ចង់ល្អទៅមុខស្នេហ៍ធម្មតា ។ | |
| ៩- | តឹងពេកធូរពេកមិនប្រពៃ | សមល្មមលកលៃបានសុខា |
| រីករាយសប្បាយក្នុងចិន្តា | ឈ្មោះថាស្នេហាមានមង្គល ។ | |


USD
THB
EUR
AUD
VND
CAD
LAK
JPY
GBP
CNY



