www.acledabank.com.kh

navigate_nextព័ត៌មានnavigate_nextកម្រង​កំណាព្យ​អប់រំ

ស្រលាញ់ពេក

- បទពាក្យ៧ -
១- ស្រឡាញ់ប្តីពេកដេកមិនលក់ អង្គុយងុយងក់ជក់ប្រចណ្ឌ
  ស្នេហ៍ស្និទ្ធតែមួយប្តីកំណាន់ គ្រប់ច្រកប្រកាន់ខកធ្វើការ ។
២- ស្រឡាញ់ជ្រុលពេកដេកបញ្ចោរ រករឿងឆោឡោជេរផ្តាសា
  ដៀលត្មះពូជពង្សវង្សដូនតា ឈ្លក់រឿងស្នេហាភ្លេចស៊ីដេក ។
៣- ស្រឡាញ់ពេកកូវក្រញូវជាប់ ទៅជាទម្លាប់កាយស្លាំងស្លេក
  ង៉ក់ងរប្រចាំខាំដូចសេក ចឹកបោះចោលចេកបង្កឈ្លោះ ។
៤- ស្រឡាញ់មិនថែបែរនាំភ្លើង រៀបរាប់គេយើងស្តីទ្រគោះ
  ជួនខឹងពោលពាក្យមិនពីរោះ ជេរបោកបោះឈ្លោះអស់ទ្រព្យធន ។
៥- ប្តីខ្លះមិនយល់ជ្រុលខឹងខ្លាំង ឈ្លោះតបតតាំងខឹងប្រពន្ធ
  ជេរវាយទាត់ធាក់ធ្លាក់ទោសធ្ងន់ ប្តីណាយល់មុនមិនតប-ត ។
៦- ប្តីខ្លះមិនតបបន្តខិល រមិលទ្រុស្ដសីលមិនស្មោះសរ
  ស្វែងរកថ្មីទៀតឱ្យបានល្អ យល់ថាបវរជាងប្រពន្ធ ។
៧- កើតរឿងវរវឹកទទឹកស្ងួត បេះដូងថ្លើមសួតខ្សោយទោរទន់
  វិបត្តិធ្ងន់ធ្ងរឈឺពេកពន់ ទោសតក្រោយមុនបង្កើនទុក្ខ ។
៨- មិនថាតែស្នេហ៍ប្តីប្រពន្ធ ហួសហេតុលើសលន់រែងផុយពុក
  ស្នេហ៍ពេករឹងរឹតឱ្យកើតទុក្ខ ចង់ល្អទៅមុខស្នេហ៍ធម្មតា ។
៩- តឹងពេកធូរពេកមិនប្រពៃ សមល្មមលកលៃបានសុខា
  រីករាយសប្បាយក្នុងចិន្តា ឈ្មោះថាស្នេហាមានមង្គល ។

ប្រសិន​បើ​លោក​អ្នក​មាន​ចម្ងល់ ឬ​សំណូម​ពរ​ផ្សេងៗ (បម្រើ​២៤​ម៉ោង)

phone០២៣ ៩៩៤ ៤៤៤, ០១៥ ៩៩៩ ២៣៣
emailinquiry@acledabank.com.kh


CHAT
ផែនទីទំព័រ ទម្រង់សម្រាប់ប្រើជាមួយសេវា របៀបប្រើ លក្ខខណ្ឌ​សុវត្ថិភាព ព័ត៌មានតាមអ៊ីម៉ែល កំណត់ចំណាំផ្នែកច្បាប់ និងឯកជនភាព
អ្នកកំពុងទស្សនា : ២១២ ©២០២៤ ធនាគារ អេស៊ីលីដា ភីអិលស៊ី
ផ្ទៃងងឹត

ធនាគារ អេស៊ីលីដា មានប្រព័ន្ធសុវត្ថិភាពខ្ពស់ ទទួលស្គាល់ដោយ៖

ភ្ជាប់ទំនាក់ទំនងជាមួយធនាគារ៖