Mediaexpand_more
navigate_nextMedianavigate_nextEducational Poems
ពេលឃ្លាន គ្មានអាហារ
- បទពាក្យ៩ បែបជាប់ទង -
| ១- | ខុសប្រដៅ | ឆៅដុតថែម | ផ្អែមជូរចត់ |
| ដំណើរបទ | ផ្នត់ជីវិត | ពិតសាបប្រៃ | |
| សាងជីវិត | គិតឲ្យថ្កើង | ឡើងតម្លៃ | |
| សាងនិស្ស័យ | ថ្លៃប្រឹងប្រែង | ស្តែងស្តីស្តាប់ ។ | |
| ២- | ប្រឹងប្រែងរៀន | មានចំណេះ | ចេះខ្ពង់ខ្ពស់ |
| សាងកេរ្តិ៍ឈ្មោះ | យសបុណ្យស័ក្តិ | ថ្នាក់ចំណាប់ | |
| សីលធម៌ | ល្អប្រណិត | កិត្តិសព្ទ | |
| ប្រាជ្ញប្រឹងស្តាប់ | ចាប់ខ្លឹមសារ | ការកុសល ។ | |
| ៣- | ខ្ជិលទ្រមក់ | លក់មិនភ្ញាក់ | ធ្លាក់ខ្លួនក្រ |
| រស់ត្រដរ | តពូជពង្ស | លង់កង្វល់ | |
| មិនទៅមុខ | ទុកនៅនឹង | ទ្រឹងច្របល់ | |
| រស់រែងខ្វល់ | ដល់ពេលឃ្លាន | គ្មានអាហារ ។ | |


USD
THB
EUR
AUD
VND
CAD
LAK
JPY
GBP
CNY



