navigate_nextព័ត៌មានnavigate_nextកម្រងកំណាព្យអប់រំ
ពេលឃ្លាន គ្មានអាហារ
- បទពាក្យ៩ បែបជាប់ទង -
| ១- | ខុសប្រដៅ | ឆៅដុតថែម | ផ្អែមជូរចត់ |
| | ដំណើរបទ | ផ្នត់ជីវិត | ពិតសាបប្រៃ |
| | សាងជីវិត | គិតឲ្យថ្កើង | ឡើងតម្លៃ |
| | សាងនិស្ស័យ | ថ្លៃប្រឹងប្រែង | ស្តែងស្តីស្តាប់ ។ |
|
| ២- | ប្រឹងប្រែងរៀន | មានចំណេះ | ចេះខ្ពង់ខ្ពស់ |
| | សាងកេរ្តិ៍ឈ្មោះ | យសបុណ្យស័ក្តិ | ថ្នាក់ចំណាប់ |
| | សីលធម៌ | ល្អប្រណិត | កិត្តិសព្ទ |
| | ប្រាជ្ញប្រឹងស្តាប់ | ចាប់ខ្លឹមសារ | ការកុសល ។ |
|
| ៣- | ខ្ជិលទ្រមក់ | លក់មិនភ្ញាក់ | ធ្លាក់ខ្លួនក្រ |
| | រស់ត្រដរ | តពូជពង្ស | លង់កង្វល់ |
| | មិនទៅមុខ | ទុកនៅនឹង | ទ្រឹងច្របល់ |
| | រស់រែងខ្វល់ | ដល់ពេលឃ្លាន | គ្មានអាហារ ។ |
|