www.acledabank.com.kh

navigate_nextទំនាក់ទំនងវិនិយោគិនnavigate_nextការបង្ហាញ​ព័ត៌មាន​សាជីវកម្មnavigate_nextរបាយការណ៍ប្រចាំត្រីមាសទី៤ ឆ្នាំ២០២២ របស់សម្ព័ន្ធធនាគារ អេស៊ីលីដា ភីអិលស៊ី

របាយការណ៍ប្រចាំត្រីមាសទី៤ ឆ្នាំ២០២២ របស់សម្ព័ន្ធធនាគារ អេស៊ីលីដា ភីអិលស៊ី

ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣

របាយការណ៍ហិរញ្ញវត្ថុចន្លោះពេល របស់សម្ព័ន្ធធនាគារ អេស៊ីលីដា ភីអិលស៊ី ត្រូវបានរៀបចំឡើងដោយអនុលោមទៅតាមស្តង់ដារបាយការណ៍ហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា (ស.រ.ហ.អ.ក)។

សម្រាប់ត្រីមាសទី៤ ឆ្នាំ២០២២ សម្ព័ន្ធធនាគារ អេស៊ីលីដា ភីអិលស៊ី ទទួលបាន ចំណូលសរុបចំនួន ៨០៤,១៦ ប៊ីលានរៀល កើនឡើងចំនួន ១៣០,៥៩ ប៊ីលានរៀល ស្មើនឹង ១៩,៣៩% និង ប្រាក់ចំណេញដែលផ្តល់ជូនដល់ភាគហ៊ុនិករបស់ធនាគារចំនួន ២០១,៤២ ប៊ីលានរៀល កើនឡើងចំនួន ១១,៩៧ ប៊ីលានរៀល ស្មើនឹង ៦,៣២% ធៀបទៅនឹងត្រីមាសទី៤ ឆ្នាំ២០២១។

គិតត្រឹមដំណាច់ការិយបរិច្ឆេទ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ ទ្រព្យសកម្មសរុបរបស់សម្ព័ន្ធធនាគារ អេស៊ីលីដា ភីអិលស៊ី មានចំនួន ៣៧,១៨ ទ្រីលានរៀល ដែលកើនឡើងចំនួន ៥,១៨ ទ្រីលានរៀល ស្មើនឹង ១៦,១៨% និងមូលធនសរុបរបស់ភាគហ៊ុនិករបស់ធនាគារចំនួន ៥,៤០ ទ្រីលានរៀល កើនឡើងចំនួន ៥១០,៧៩ ប៊ីលានរៀល ស្មើនឹង ១០,៤៦% ធៀបនឹងចុងការិយបរិច្ឆេទខែធ្នូ ឆ្នាំ២០២១។

សូចនាករសំខាន់ៗនៅក្នុងត្រីមាសទី៤ ឆ្នាំ២០២២ មានដូចខាងក្រោម៖

វិញ្ញាបនបត្រ​ចុះ​បញ្ជី​មូលបត្រ

ធនាគារ​ពាណិជ្ជ​ទី១ ដែល​បាន​ចុះ​បញ្ជី​ក្នុង​ក្រុមហ៊ុន​ផ្សារមូល​បត្រ​កម្ពុជា

ផែនទីទំព័រ ទម្រង់សម្រាប់ប្រើជាមួយសេវា របៀបប្រើ លក្ខខណ្ឌ​សុវត្ថិភាព ព័ត៌មានតាមអ៊ីម៉ែល កំណត់ចំណាំផ្នែកច្បាប់ និងឯកជនភាព
អ្នកកំពុងទស្សនា : ៦៦ ©២០២៤ ធនាគារ អេស៊ីលីដា ភីអិលស៊ី
ផ្ទៃងងឹត
ភ្ជាប់ទំនាក់ទំនងជាមួយធនាគារ