www.acledabank.com.kh

navigate_nextទំនាក់ទំនងវិនិយោគិនnavigate_nextកម្រង​សំណួរ-ចម្លើយ

កម្រង​សំណួរ-ចម្លើយ

១. តើ​ធ្វើ​យ៉ាង​ដូចម្តេច ដើម្បី​អាច​ទិញ​ភាគហ៊ុន​ធនាគារ អេស៊ីលីដា បាន ?
ដើម្បី​អាច​ទិញ​មូលបត្រ​នៃ​ក្រុមហ៊ុន​ដែល​បាន​បោះ​ផ្សាយ​លើ​ផ្សារ​មូលបត្រ​កម្ពុជា​បាន វិនយោគិន​ត្រូវ ៖
  • រើសរើស​ក្រុមហ៊ុន​មូលបត្រ ៖ វិនិយោគិន​ត្រូវ​ជ្រើសរើស​ក្រុមហ៊ុន​មូលបត្រ​មួយ​ក្នុង​ចំណោម​ក្រុមហ៊ុន​មូលបត្រ ដែល​ជា​សមាជិក​របស់ ផ.ម.ក. ហើយ​ក្រុមហ៊ុន​មូលបត្រ​នោះ​នឹង​ជួយ​វិនិយោគិន​ក្នុង​ការ​បើក​គណនី​ជួញ​ដូរ ។
  • បើក​គណនី​ជួញ​ដូរ​នៅ​ក្រុមហ៊ុន​មូលបត្រ​ដែល​បាន​ជ្រើសរើស ៖ ឯកសារ​តម្រូវ​ដើម្បី​បើក​គណនី​ជួញដូរ រួម​មាន ៖
    • អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ ឬ​លិខិត​ឆ្លង​ដែន (សម្រាប់​ជន​បរទេស) ភ្ជាប់​ជា​មួយ​រូបថត ៤x៦ មួយ​សន្លឹក
    • លេខអត្តសញ្ញាណ​វិនិយោគិន (ក្រុមហ៊ុន​មូលបត្រ​អាច​ជួយ​ធ្វើ​ការ​ស្នើ​សុំ​ពី​គណៈកម្មការ​មូលបត្រ​កម្ពុជា)
២. តើ​ការ​ជួញដូរ​ភាគហ៊ុន​ធនាគារ អេស៊ីលីដា ប្រើប្រាស់​តាម​មធ្យោបាយ​ណា​ខ្លះ ?
ការជួញ​ដូរ​ភាគហ៊ុន​ធនាគារ អេស៊ីលីដា ប្រើប្រាស់​តាម​មធ្យោបាយ​ដូចជា ៖
  • ជា​លាយលក្ខណ៍អក្សរ​នៅ​បញ្ជរ
  • ដាក់​តាម​ទូរស័ព្ទ ឬអ៊ីមែល
  • ប្រព័ន្ធ​ជួញ​ដូរ​ចល័ត MTS
៣. តើ​ភាគហ៊ុន​ធនាគារ អេស៊ីលីដា មាន​អក្សរ​សម្គាល់​អ្វី ? កូដស្ដង់ដារ អ្វី ? កូដ​កាត់​អ្វី ? នៅ​លើ​ផ្សារ​មូលបត្រ​កម្ពុជា ?
នៅ​លើ​ផ្សារ​មូលបត្រ​កម្ពុជា ភាគហ៊ុន​ធនាគារ អេស៊ីលីដា មាន ៖
  • អក្សរសម្គាល់ ៖ ធអក
  • កូដស្តង់ដារ ៖ KH1000100003
  • កូដកាត់ ៖ A000100

វិញ្ញាបនបត្រ​ចុះ​បញ្ជី​មូលបត្រ

ធនាគារ​ពាណិជ្ជ​ទី១ ដែល​បាន​ចុះ​បញ្ជី​ក្នុង​ក្រុមហ៊ុន​ផ្សារមូល​បត្រ​កម្ពុជា

ក្រុមហ៊ុនដែលមានការបង្ហាញ ព័ត៌មានសាជីវកម្មឆ្នើម ឆ្នាំ២០២៤

ធនាគារ អេស៊ីលីដា បានជាប់ជាក្រុមហ៊ុន ដែលមានការបង្ហាញព័ត៌មានសាជីវកម្មឆ្នើម ប្រចាំឆ្នាំ២០២៤ ក្រោមការវាយតម្លៃយ៉ាងល្អិតល្អន់ពីនិយ័តករមូលបត្រកម្ពុជា និងផ្សារមូលបត្រកម្ពុជា នៅក្នុងពិព័រណ៍ផ្សារភាគហ៊ុនកម្ពុជា "My First Stock" ២០២៤។


CHAT
ផែនទីទំព័រ ទម្រង់សម្រាប់ប្រើជាមួយសេវា របៀបប្រើ លក្ខខណ្ឌ​សុវត្ថិភាព ព័ត៌មានតាមអ៊ីម៉ែល កំណត់ចំណាំផ្នែកច្បាប់ និងឯកជនភាព
អ្នកកំពុងទស្សនា : ១.០៧៩ ©២០២៤ ធនាគារ អេស៊ីលីដា ភីអិលស៊ី
ផ្ទៃងងឹត

ធនាគារ អេស៊ីលីដា មានប្រព័ន្ធសុវត្ថិភាពខ្ពស់ ទទួលស្គាល់ដោយ៖

ភ្ជាប់ទំនាក់ទំនងជាមួយធនាគារ៖