navigate_nextទំនាក់ទំនងវិនិយោគិនnavigate_nextការវិនិយោគលើមូលបត្ររដ្ឋ
ការវិនិយោគលើមូលបត្ររដ្ឋ
ធនាគារ អេស៊ីលីដា ភីអិលស៊ី ពិតជាមានមោទនភាពក្រៃលែង ដែលបានទទួលការអនុញ្ញាត ពីនិយ័តករមូលបត្រកម្ពុជា ធ្វើជាអន្តរការីមូលបត្ររដ្ឋក្នុង វិស័យមូលបត្រ ដើម្បីផ្តល់សេវាកម្មនេះជូនដល់វិនិយោគិន ទាំងក្នុង និងក្រៅប្រទេសដែលមានបំណងវិនិយោគ និង/ឬជួញដូរ មូលបត្ររដ្ឋនៅកម្ពុជា តាមរយៈធនាគារ អេស៊ីលីដា ភីអិលស៊ី ដែលជាជម្រើសនៃការវិនិយោគមួយបន្ថែមទៀតប្រកបដោយសុវត្ថិភាព និងទទួលបានអត្ថប្រយោជន៍។ អានបន្ថែម...
សង្ខេបលំហូរនៃការវិនិយោគលើមូលបត្ររដ្ឋ
I. ការដេញថ្លៃ ឬទិញ មូលបត្ររដ្ឋ
វិនិយោគិន
- វិនិយោគិនត្រូវបើកគណនីរក្សាសុវត្ថិភាពសាច់ប្រាក់ និងគណនីរក្សាសុវត្ថិភាពមូលបត្រនៅធនាគារ អេស៊ីលីដា ភីអិលស៊ី
- វិនិយោគិនចុះកិច្ចព្រមព្រៀងអតិថិជន លើការប្រើប្រាស់សេវារក្សាសុវត្ថិភាពក្នុងវិស័យមូលបត្រ ជាមួយធនាគារ អេស៊ីលីដា ភីអិលស៊ី
- វិនិយោគិនបំពេញលើ ទម្រង់ប្រើប្រាស់មូលបត្ររដ្ឋ ដើម្បីដេញថ្លៃ ឬទិញមូលបត្ររដ្ឋ
- វិនិយោគិនចុះកិច្ចព្រមព្រៀងស្ដីពីសេវាមូលបត្ររដ្ឋ ជាមួយធនាគារ អេស៊ីលីដា ភីអិលស៊ី
- វិនិយោគិនត្រូវអានគ្រប់លក្ខខណ្ឌនៅលើទម្រង់ បន្ទាប់មកចុះហត្ថលេខានៅលើទម្រង់
- វិនិយោគិន ដាក់ ឬផ្ទេរប្រាក់ ចូលគណនីរក្សាសុវត្ថិភាពសាច់ប្រាក់ សម្រាប់ទឹកប្រាក់ដែលត្រូវដេញថ្លៃ ឬទិញមូលបត្ររដ្ឋ បូកនឹងថ្លៃសេវារបស់ធនាគារ
- ករណីដេញថ្លៃ ឬទិញ ទទួលបរាជ័យ វិនិយោគិន អាចដកប្រាក់ត្រឡប់ទៅវិញបាន
- ករណីដេញថ្លៃ ឬទិញ ជោគជ័យ ធនាគារនឹងដកប្រាក់ពីគណនីរក្សាសុវត្ថិភាពសាច់ប្រាក់របស់វិនិយោគិន ដើម្បីទូទាត់លើការដេញថ្លៃ ឬទិញ ព្រមទាំងថ្លៃសេវារបស់ធនាគារ ហើយវិនិយោគិននឹងទទួលបានវិញ្ញាបនបត្រមូលបត្របញ្ជាក់ពីការកាន់កាប់មូលបត្ររដ្ឋពីធនាគារ អេស៊ីលីដា ភីអិលស៊ី នៅពីរថ្ងៃនៃថ្ងៃធ្វើការបន្ទាប់ពីថ្ងៃជួញដូរ
II. ការទូទាត់ការប្រាក់ និងប្រាក់ដើម
ធនាគារ អេស៊ីលីដា ភីអិលស៊ី នឹងផ្តល់ការប្រាក់ និងឬ ប្រាក់ដើម នៅពេលដែលធនាគារទទួលបានការទូទាត់ប្រាក់ដើម និងឬការប្រាក់ពី ធនាគារជាតិនៃកម្ពុជា ទោះជាយ៉ាងណាក៏ដោយ ការប្រាក់នឹងត្រូវបានដកពន្ធ មុនពេលបញ្ចូលទៅក្នុងគណនីថែរក្សាសាច់ប្រាក់របស់វិនិយោគិន។
ឯកសារតម្រូវសម្រាប់ការវិនិយោគលើមូលបត្ររដ្ឋឆ្នាំ២០២៥