www.acledabank.com.kh

navigate_nextទំនាក់ទំនងវិនិយោគិនnavigate_nextការបង្ហាញ​ព័ត៌មាន​សាជីវកម្មnavigate_nextការថយចុះនៃចំណេញ/ខាតសុទ្ធ ប្រចាំឆ្នាំ២០២៣

ការថយចុះនៃចំណេញ/ខាតសុទ្ធ ប្រចាំឆ្នាំ២០២៣

ថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៤

រយៈពេល ត្រីមាស
ព័ត៌មាននៃការប្រែប្រួល ឆ្នាំសារពើពន្ធបច្ចុប្បន្ន ឆ្នាំសារពើពន្ធមុន បម្រែបម្រួល អត្រាបម្រែបម្រួល
  - ចំណូល ៣.៤០៣.១១៣.៨៥៨.០០០ រៀល ៣.០៤០.០៣៨.៨៦៧.០០០ រៀល ៣៦៣.០៧៤.៩៩១.០០០ រៀល ១១,៩៤%
  - ចំណេញ/ខាតប្រតិបត្តិការ ២.១០៩.៤១២.១៤១.០០០ រៀល ១.៨៣៥.៥៩៦.៨១២.០០០ រៀល ២៧៣.៨១៥.៣២៩.០០០ រៀល ១៤,៩២%
  - ចំណេញ/ខាតសុទ្ធ ៦០៨.៥០៥.១៨៩.០០០ រៀល ៧៤២.៧៦៤.៦៧០.០០០ រៀល (១៣៤.២៥៩.៤៨១.០០០) រៀល (១៨,០៨)%
មូលធនភាគហ៊ុនិក ≥ ៣០ ប៊ីលានរៀល
បរិយាយ ការថយចុះនៃចំណេញ/ខាតសុទ្ធ
មូលហេតុ ធនាគារ (ធនាគារ អេស៊ីលីដា ភីអិលស៊ី និងក្រុមហ៊ុនបុត្រសម្ព័ន្ធ) សម្រេចបាននូវសមិទ្ធផលល្អប្រសើរសម្រាប់ឆ្នាំ២០២៣ សមិទ្ធផលនេះ រួមមានការកើនឡើងនូវប្រាក់ចំណូលសរុបចំនួន១១,៩៤% និងប្រាក់ចំណេញប្រតិបត្តិការចំនួន ១៤,៩២%។ ការកើនឡើងនូវភាពជឿជាក់របស់អតិថិជនមកលើធនាគារ ធ្វើឱ្យប្រាក់បញ្ញើនៅដំណាច់ឆ្នាំ២០២៣ កើនឡើងដល់ ៧,២៣ ប៊ីលានដុល្លារអាមេរិក ដែលបានកើនឡើងចំនួន ៨៣៨,៨២ លានដុល្លារអាមេរិក ឬ ១៣,១៣% ពីដំណាច់ឆ្នាំ២០២២​។​ ដោយអនុវត្តតាមបទប្បញ្ញត្តិទាក់ទងនឹងការធ្វើចំណាត់ថ្នាក់ឥណទាន និងដើម្បីភាពរឹងមាំ និងការទប់ទល់រាល់ហានិភ័យ ដែលអាចជះឥទ្ធិពលដល់ឥណទាន និងបុរេប្រទានដល់អតិថិជន ជាពិសេសហានិភ័យដែលអាចកើតចេញពីកូវីដ-១៩, ធនាគារបានបង្កើននូវសំវិធានធននៃការខាតបង់ឱនភាពនៃតម្លៃចំនួន ២១,១០ លានដុល្លារអាមេរិក ធៀបនឹងឆ្នាំ២០២២។ ជាលទ្ធផល ប្រាក់ចំណេញដែលផ្តល់ជូនដល់ភាគហ៊ុនិករបស់ធនាគារ នៅក្នុងឆ្នាំ២០២៣ សម្រេចបាន ១៤៨,០៥ លានដុល្លារអាមេរិក (ឬ ៦០៨,៥១ ប៊ីលានរៀល)។

វិញ្ញាបនបត្រ​ចុះ​បញ្ជី​មូលបត្រ

ធនាគារ​ពាណិជ្ជ​ទី១ ដែល​បាន​ចុះ​បញ្ជី​ក្នុង​ក្រុមហ៊ុន​ផ្សារមូល​បត្រ​កម្ពុជា

ផែនទីទំព័រ ទម្រង់សម្រាប់ប្រើជាមួយសេវា របៀបប្រើ លក្ខខណ្ឌ​សុវត្ថិភាព ព័ត៌មានតាមអ៊ីម៉ែល កំណត់ចំណាំផ្នែកច្បាប់ និងឯកជនភាព
អ្នកកំពុងទស្សនា : ១៣១ ©២០២៤ ធនាគារ អេស៊ីលីដា ភីអិលស៊ី
ផ្ទៃងងឹត
ភ្ជាប់ទំនាក់ទំនងជាមួយធនាគារ