navigate_nextទំនាក់ទំនងវិនិយោគិនnavigate_nextការបង្ហាញព័ត៌មានសាជីវកម្មnavigate_nextសេចក្តីជូនដំណឹង ស្តីពី ការកែប្រែរបៀបវារៈកិច្ចប្រជុំមហាសន្និបាតភាគហ៊ុនិកសាមញ្ញលើកទី២៤ របស់ធនាគារ អេស៊ីលីដា ភីអិលស៊ី
សេចក្តីជូនដំណឹង ស្តីពី ការកែប្រែរបៀបវារៈកិច្ចប្រជុំមហាសន្និបាតភាគហ៊ុនិកសាមញ្ញលើកទី២៤ របស់ធនាគារ អេស៊ីលីដា ភីអិលស៊ី
ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤
យោងតាមការស្នើសុំពី TMF និង TFSF (Triodos) ជាភាគហ៊ុនិករបស់ធនាគារ អេស៊ីលីដា ភីអិលស៊ី នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ ក្រុមប្រឹក្សាភិបាលបានអនុម័តដករបៀបវារៈ ២.៦ ស្តីពីការអនុម័តលើការតែងតាំង លោក Constant Tilman ជាតំណាងភាគហ៊ុនិកថ្មី មកពី TMF and TFSF (Triodos) នៅធនាគារ អេស៊ីលីដា ជំនួសលោកស្រី Farah Katia Chams នៅក្នុងកិច្ចប្រជុំមហាសន្និបាតភាគហ៊ុនិកសាមញ្ញ (“កិច្ចប្រជុំ”) តាមរយៈប្រព័ន្ធ Video Con-Call នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង១៤:០០ រសៀល។ ដូច្នេះ ធនាគារ អេស៊ីលីដា សូមធ្វើការកែប្រែរបៀបវារៈនៃកិច្ចប្រជុំមហាសន្និបាតភាគហ៊ុនិកសាមញ្ញលើកទី២៤ របស់ធនាគារ អេស៊ីលីដា ភីអិលស៊ី ដែលបានផ្សព្វផ្សាយនៅលើគេហទំព័ររបស់ ផមក នាថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤។