www.acledabank.com.kh

navigate_nextMedianavigate_nextOur Newsnavigate_nextធនាគារ អេស៊ីលីដា ភីអិលស៊ី បរិច្ចាគថវិកាចំនួន ១.០០០.០០០.០០០ (មួយពាន់លានរៀល) ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការទិញវ៉ាក់សាំងការពារជំងឺកូវីដ១៩

ធនាគារ អេស៊ីលីដា ភីអិលស៊ី បរិច្ចាគថវិកាចំនួន ១.០០០.០០០.០០០ (មួយពាន់លានរៀល) ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការទិញវ៉ាក់សាំងការពារជំងឺកូវីដ១៩

December 9, 2020

ធនាគារ អេស៊ីលីដា បរិចា្ចគថវិកាចំនួន ១.០០០.០០០.០០០ (មួយពាន់លានរៀល) រួមចំណែកជាមួយរាជរដ្ឋាភិបាលទិញវ៉ាក់សាំងការពារជំងឺកូវីដ១៩ ដើម្បីលើកកម្ពស់សុខុមាលភាពសាធារណៈ។

បណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិ បានមានប្រសាសន៍ថា ប្រជាពលរដ្ឋដែលមានសុខភាពល្អគឺជាធនធានដ៏សំខាន់ក្នុងការកសាងសេដ្ឋកិច្ចជាតិ ជាមូលហេតុចម្បងដែលធនាគារ អេស៊ីលីដា បានចូល រួមជាមួយរាជរដ្ឋាភិបាល ដើម្បីទិញវ៉ាក់សាំងការពារជំងឺកូវីដ១៩។ ឆ្លៀតក្នុងឱកាសដ៏មានសារៈសំខាន់នេះ ខ្ញុំបាទ រួមជាមួយនិងសហការីទាំងអស់ សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលផ្តល់នូវក្តីសង្ឃឹមយ៉ាងកក់ក្តៅដល់ប្រជាពលរដ្ឋផ្នែកសុខុមាលភាព។

បណ្ឌិត អ៊ិន ចាន់នី បានមានប្រសាសន៍បន្ថែមទៀតថា អតិថិជន និងសាធារណជន ក៏អាចបរិច្ចាគតាមការស្ម័គ្រចិត្ត តាមមធ្យោបាយខាងក្រោម៕

ACLEDA Photo
ACLEDA Photo

CHAT
SITE MAP FORM CENTER USER MANUAL SECURITY TIPS NEWSLETTER LEGAL AND PRIVACY NOTICE
ONLINE VISITOR: 307 ©2024 ACLEDA Bank Plc.
DARK MODE

ACLEDA Bank Plc. - Credentials

CONNECT WITH US ON