www.acledabank.com.kh

navigate_nextព័ត៌មានnavigate_nextព័ត៌មាន​ថ្មីៗnavigate_nextធនាគារ អេស៊ីលីដា ភីអិលស៊ី បរិច្ចាគថវិកាចំនួន ១.០០០.០០០.០០០ (មួយពាន់លានរៀល) ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការទិញវ៉ាក់សាំងការពារជំងឺកូវីដ១៩

ធនាគារ អេស៊ីលីដា ភីអិលស៊ី បរិច្ចាគថវិកាចំនួន ១.០០០.០០០.០០០ (មួយពាន់លានរៀល) ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការទិញវ៉ាក់សាំងការពារជំងឺកូវីដ១៩

ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២០

ធនាគារ អេស៊ីលីដា បរិចា្ចគថវិកាចំនួន ១.០០០.០០០.០០០ (មួយពាន់លានរៀល) រួមចំណែកជាមួយរាជរដ្ឋាភិបាលទិញវ៉ាក់សាំងការពារជំងឺកូវីដ១៩ ដើម្បីលើកកម្ពស់សុខុមាលភាពសាធារណៈ។

បណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិ បានមានប្រសាសន៍ថា ប្រជាពលរដ្ឋដែលមានសុខភាពល្អគឺជាធនធានដ៏សំខាន់ក្នុងការកសាងសេដ្ឋកិច្ចជាតិ ជាមូលហេតុចម្បងដែលធនាគារ អេស៊ីលីដា បានចូល រួមជាមួយរាជរដ្ឋាភិបាល ដើម្បីទិញវ៉ាក់សាំងការពារជំងឺកូវីដ១៩។ ឆ្លៀតក្នុងឱកាសដ៏មានសារៈសំខាន់នេះ ខ្ញុំបាទ រួមជាមួយនិងសហការីទាំងអស់ សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលផ្តល់នូវក្តីសង្ឃឹមយ៉ាងកក់ក្តៅដល់ប្រជាពលរដ្ឋផ្នែកសុខុមាលភាព។

បណ្ឌិត អ៊ិន ចាន់នី បានមានប្រសាសន៍បន្ថែមទៀតថា អតិថិជន និងសាធារណជន ក៏អាចបរិច្ចាគតាមការស្ម័គ្រចិត្ត តាមមធ្យោបាយខាងក្រោម៕

ACLEDA Photo
ACLEDA Photo

ប្រសិន​បើ​លោក​អ្នក​មាន​ចម្ងល់ ឬ​សំណូម​ពរ​ផ្សេងៗ (បម្រើ​២៤​ម៉ោង)

phone០២៣ ៩៩៤ ៤៤៤, ០១៥ ៩៩៩ ២៣៣
emailinquiry@acledabank.com.kh


CHAT
ផែនទីទំព័រ ទម្រង់សម្រាប់ប្រើជាមួយសេវា របៀបប្រើ លក្ខខណ្ឌ​សុវត្ថិភាព ព័ត៌មានតាមអ៊ីម៉ែល កំណត់ចំណាំផ្នែកច្បាប់ និងឯកជនភាព
អ្នកកំពុងទស្សនា : ១៨២ ©២០២៤ ធនាគារ អេស៊ីលីដា ភីអិលស៊ី
ផ្ទៃងងឹត

ធនាគារ អេស៊ីលីដា មានប្រព័ន្ធសុវត្ថិភាពខ្ពស់ ទទួលស្គាល់ដោយ៖

ភ្ជាប់ទំនាក់ទំនងជាមួយធនាគារ៖