www.acledabank.com.kh

navigate_nextទំនាក់ទំនងវិនិយោគិនnavigate_nextការបង្ហាញ​ព័ត៌មាន​សាជីវកម្មnavigate_nextរបាយការណ៍ប្រចាំត្រីមាសទី៤ ឆ្នាំ២០២៣ របស់សម្ព័ន្ធធនាគារ អេស៊ីលីដា ភីអិលស៊ី

របាយការណ៍ប្រចាំត្រីមាសទី៤ ឆ្នាំ២០២៣ របស់សម្ព័ន្ធធនាគារ អេស៊ីលីដា ភីអិលស៊ី

ថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៤

សម្រាប់ត្រីមាសទី៤ ឆ្នាំ២០២៣ សម្ព័ន្ធធនាគារទទួលបានចំណូលសរុបចំនួន ៨៧៤,១០ ប៊ីលានរៀល កើនឡើងចំនួន ៦៩,៩៥ ប៊ីលានរៀល ស្មើនឹង ៨,៧០% និងប្រាក់ចំណេញដែលផ្តល់ជូនដល់ភាគហ៊ុនិករបស់ធនាគារចំនួន ១៥០,៥២ ប៊ីលានរៀល ថយចុះចំនួន ៥០,៩០ ប៊ីលានរៀល ស្មើនឹង ២៥,២៧% ធៀបទៅនឹងត្រីមាសទី៤ ឆ្នាំ២០២២។

គិតត្រឹមដំណាច់ការិយបរិច្ឆេទថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ ទ្រព្យសកម្មសរុបរបស់សម្ព័ន្ធធនាគារមានចំនួន ៣៩,៨០ ទ្រីលានរៀល ដែលកើនឡើងចំនួន ២,៦២ ទ្រីលានរៀល ស្មើនឹង ៧,០៥% និងមូលធនសរុបរបស់ភាគហ៊ុនិករបស់ធនាគារចំនួន ៥,៦២ ទ្រីលានរៀល កើនឡើងចំនួន ២២៥,២៧ ប៊ីលានរៀល ស្មើនឹង ៤,១៧% ធៀបទៅនឹងត្រីមាសទី៤ ឆ្នាំ២០២២។

សូចនាករសំខាន់ៗនៅក្នុងត្រីមាសទី៤ ឆ្នាំ២០២៣ មានដូចខាងក្រោម៖

(*) អនុបាតទាំងនេះមិនមែនជាអនុបាតប្រចាំឆ្នាំនោះទេ ហើយត្រូវបានគណនាដោយប្រើតួលេខប្រាក់ចំណេញដែលផ្តល់ជូនដល់ភាគហ៊ុនិករបស់ធនាគារ រយៈពេល ៣ខែ ចាប់ពីថ្ងៃទី០១ ខែតុលា ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣។

អនុបាតចំណេញធៀបនឹងមូលធនមធ្យម = ប្រាក់ចំណេញក្នុងការិយបរិច្ឆេទដែលផ្តល់ជូនដល់ភាគហ៊ុនិករបស់ធនាគារ / មូលធនសរុបមធ្យមរបស់ភាគហ៊ុនិករបស់ធនាគារ

អនុបាតចំណេញធៀបនឹងទ្រព្យសកម្មមធ្យម = ប្រាក់ចំណេញក្នុងការិយបរិច្ឆេទដែលផ្តល់ជូនដល់ភាគហ៊ុនិករបស់ធនាគារ / ទ្រព្យសកម្មសរុបមធ្យម

(**) ឥណទានមិនដំណើរការ = ឥណទាននៅដំណាក់កាលទី៣

ចំនួនបុគ្គលិក (សម្ព័ន្ធធនាគារ): ១៣.៥០៣ នាក់

វិញ្ញាបនបត្រ​ចុះ​បញ្ជី​មូលបត្រ

ធនាគារ​ពាណិជ្ជ​ទី១ ដែល​បាន​ចុះ​បញ្ជី​ក្នុង​ក្រុមហ៊ុន​ផ្សារមូល​បត្រ​កម្ពុជា

ក្រុមហ៊ុនដែលមានការបង្ហាញ ព័ត៌មានសាជីវកម្មឆ្នើម ឆ្នាំ២០២៤

ធនាគារ អេស៊ីលីដា បានជាប់ជាក្រុមហ៊ុន ដែលមានការបង្ហាញព័ត៌មានសាជីវកម្មឆ្នើម ប្រចាំឆ្នាំ២០២៤ ក្រោមការវាយតម្លៃយ៉ាងល្អិតល្អន់ពីនិយ័តករមូលបត្រកម្ពុជា និងផ្សារមូលបត្រកម្ពុជា នៅក្នុងពិព័រណ៍ផ្សារភាគហ៊ុនកម្ពុជា "My First Stock" ២០២៤។


CHAT
ផែនទីទំព័រ ទម្រង់សម្រាប់ប្រើជាមួយសេវា របៀបប្រើ លក្ខខណ្ឌ​សុវត្ថិភាព ព័ត៌មានតាមអ៊ីម៉ែល កំណត់ចំណាំផ្នែកច្បាប់ និងឯកជនភាព
អ្នកកំពុងទស្សនា : ៩០៦ ©២០២៤ ធនាគារ អេស៊ីលីដា ភីអិលស៊ី
ផ្ទៃងងឹត

ធនាគារ អេស៊ីលីដា មានប្រព័ន្ធសុវត្ថិភាពខ្ពស់ ទទួលស្គាល់ដោយ៖

ភ្ជាប់ទំនាក់ទំនងជាមួយធនាគារ៖