www.acledabank.com.kh

navigate_nextទំនាក់ទំនងវិនិយោគិនnavigate_nextការបង្ហាញ​ព័ត៌មាន​សាជីវកម្មnavigate_nextរបាយការណ៍ប្រចាំឆ្នាំ២០២៣ របស់សម្ព័ន្ធធនាគារ អេស៊ីលីដា ភីអិលស៊ី

របាយការណ៍ប្រចាំឆ្នាំ២០២៣ របស់សម្ព័ន្ធធនាគារ អេស៊ីលីដា ភីអិលស៊ី

ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤

របាយការណ៍ហិរញ្ញវត្ថុដែលត្រូវបានធ្វើសវនកម្មរួចរាល់ របស់សម្ព័ន្ធធនាគារ អេស៊ីលីដា ភីអិលស៊ី សម្រាប់ឆ្នាំ២០២៣ ត្រូវបានរៀបចំឡើងដោយអនុលោមទៅតាមស្តង់ដារបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា (ស.រ.ទ.ហ.អ.ក)។

សម្រាប់ឆ្នាំ២០២៣ សម្ព័ន្ធធនាគារ អេស៊ីលីដា ភីអិលស៊ី ទទួលបានចំណូលសរុបចំនួន ៣,៤០ ទ្រីលានរៀល កើនឡើងចំនួន ៣៦៣,០៨ ប៊ីលានរៀល ស្មើនឹង ១១,៩៤% ធៀបទៅនឹងចំណូលសរុបក្នុងឆ្នាំ២០២២ និងប្រាក់ចំណេញដែលផ្តល់ជូនដល់ភាគហ៊ុនិករបស់ធនាគារចំនួន ៦០៨,៥១ ប៊ីលានរៀល ដែលថយចុះចំនួន ១៣៤,២៦ ប៊ីលានរៀល ស្មើនឹង ១៨,០៨% ធៀបនឹងឆ្នាំ២០២២។

គិតត្រឹមដំណាច់ការិយបរិច្ឆេទ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ ទ្រព្យសកម្មសរុបរបស់សម្ព័ន្ធធនាគារ អេស៊ីលីដា ភីអិលស៊ី មានចំនួន ៣៩,៨០ ទ្រីលានរៀល ដែលកើនឡើងចំនួន ២,៦២ ទ្រីលានរៀល ស្មើនឹង ៧,០៥% និងមូលធនសរុបរបស់ភាគហ៊ុនិករបស់ធនាគារចំនួន ៥,៦២ ទ្រីលានរៀល កើនឡើងចំនួន ២២៥,២៧ ប៊ីលានរៀល ស្មើនឹង ៤,១៧% ធៀបនឹងចុងការិយបរិច្ឆេទខែធ្នូ ឆ្នាំ២០២២។

សូចនាករសំខាន់ៗនៅក្នុង ឆ្នាំ២០២៣ មានដូចខាងក្រោម៖

(*) អនុបាតឥណទានមិនដំណើរការ = សមតុល្យប្រាក់ដើមតាមកិច្ចសន្យារបស់ឥណទានមិនដំណើរការ / សមតុល្យប្រាក់ដើមឥណទានតាមកិច្ចសន្យាសរុបចំនួនបុគ្គលិក (ធនាគារ និងក្រុមហ៊ុនបុត្រសម្ព័ន្ធ): ១៣.៥០៣ នាក់

វិញ្ញាបនបត្រ​ចុះ​បញ្ជី​មូលបត្រ

ធនាគារ​ពាណិជ្ជ​ទី១ ដែល​បាន​ចុះ​បញ្ជី​ក្នុង​ក្រុមហ៊ុន​ផ្សារមូល​បត្រ​កម្ពុជា

ក្រុមហ៊ុនដែលមានការបង្ហាញ ព័ត៌មានសាជីវកម្មឆ្នើម ឆ្នាំ២០២៤

ធនាគារ អេស៊ីលីដា បានជាប់ជាក្រុមហ៊ុន ដែលមានការបង្ហាញព័ត៌មានសាជីវកម្មឆ្នើម ប្រចាំឆ្នាំ២០២៤ ក្រោមការវាយតម្លៃយ៉ាងល្អិតល្អន់ពីនិយ័តករមូលបត្រកម្ពុជា និងផ្សារមូលបត្រកម្ពុជា នៅក្នុងពិព័រណ៍ផ្សារភាគហ៊ុនកម្ពុជា "My First Stock" ២០២៤។


CHAT
ផែនទីទំព័រ ទម្រង់សម្រាប់ប្រើជាមួយសេវា របៀបប្រើ លក្ខខណ្ឌ​សុវត្ថិភាព ព័ត៌មានតាមអ៊ីម៉ែល កំណត់ចំណាំផ្នែកច្បាប់ និងឯកជនភាព
អ្នកកំពុងទស្សនា : ៩៣៨ ©២០២៤ ធនាគារ អេស៊ីលីដា ភីអិលស៊ី
ផ្ទៃងងឹត

ធនាគារ អេស៊ីលីដា មានប្រព័ន្ធសុវត្ថិភាពខ្ពស់ ទទួលស្គាល់ដោយ៖

ភ្ជាប់ទំនាក់ទំនងជាមួយធនាគារ៖