www.acledabank.com.kh

navigate_nextទំនាក់ទំនងវិនិយោគិនnavigate_nextការបង្ហាញ​ព័ត៌មាន​សាជីវកម្មnavigate_nextការថយចុះនៃចំណេញ/ខាតសុទ្ធ ប្រចាំត្រីមាសទី៣ ឆ្នាំ២០២៤

ការថយចុះនៃចំណេញ/ខាតសុទ្ធ ប្រចាំត្រីមាសទី៣ ឆ្នាំ២០២៤

ថ្ងៃទី៧ ខែវិច្ឆកា ឆ្នាំ២០២៤

រយៈពេល ត្រីមាស
ព័ត៌មាននៃការប្រែប្រួល ត្រីមាសបច្ចុប្បន្ន ត្រីមាសមុន បម្រែបម្រួល អត្រាបម្រែបម្រួល
  - ចំណូល ៨៨៧.៦៦២.៦១៧.០០០ រៀល ៨៥៧.៧៨៦.២៥៥.០០០ រៀល ២៩.៨៧៦.៣៦២.០០០ រៀល ៣,៤៨%
  - ចំណេញ/ខាតប្រតិបត្តិការ ៤៤៩.៧៧៦.៤២៤.០០០ រៀល ៥៥១.២៩៣.១៦៣.០០០ រៀល (១០១.៥១៦.៧៣៩.០០០) រៀល (១៨,៤១%)
  - ចំណេញ/ខាតសុទ្ធ ៧៥.៨១០.៣០៥.០០០ រៀល ១៦៥.០១៨.៥១៥.០០០ រៀល (៨៩.២០៨.២១០.០០០) រៀល (៥៤,០៦%)
មូលធនភាគហ៊ុនិក ≥ ៣០ ប៊ីលានរៀល
បរិយាយ ការថយចុះនៃចំណេញ/ខាតសុទ្ធ និង ចំណេញ/ខាតប្រតិបត្តិការ
មូលហេតុ ការកើនឡើងនូវភាពជឿជាក់របស់អតិថិជនមកលើធនាគារ (ធនាគារ អេស៊ីលីដា ភីអិលស៊ី និងក្រុមហ៊ុនបុត្រសម្ព័ន្ធ) ធ្វើឱ្យប្រាក់បញ្ញើនៅដំណាច់ខែកញ្ញា​ ឆ្នាំ២០២៤ កើនឡើងដល់ ៨,១២ ប៊ីលានដុល្លារអាមេរិក ដែលបានកើនឡើងចំនួន ៨៨៨,៤០ លានដុល្លារអាមេរិក ឬ ១២,២៩% ពីដំណាច់ខែធ្នូ ឆ្នាំ២០២៣​។​ ដោយអនុវត្តតាមបទប្បញ្ញត្តិទាក់ទងនឹងការធ្វើចំណាត់ថ្នាក់ឥណទាន និងដើម្បីភាពរឹងមាំ និងការទប់ទល់រាល់ហានិភ័យ ដែលអាចជះឥទ្ធិពលដល់ឥណទាន និងបុរេប្រទានដល់អតិថិជន, ធនាគារបានបង្កើននូវសំវិធានធននៃការខាតបង់ឱនភាពនៃតម្លៃចំនួន ២៩,៩២ លានដុល្លារអាមេរិក ធៀបនឹងត្រីមាសទី៣ ឆ្នាំ២០២៣។ ជាលទ្ធផល ប្រាក់ចំណេញដែលផ្តល់ជូនដល់ភាគហ៊ុនិករបស់ធនាគារ នៅក្នុងត្រីមាសទី៣ ឆ្នាំ២០២៤ សម្រេចបាន ១៨,៥៤ លានដុល្លារអាមេរិក (ឬ ៧៥,៨១ ប៊ីលានរៀល)។

វិញ្ញាបនបត្រ​ចុះ​បញ្ជី​មូលបត្រ

ធនាគារ​ពាណិជ្ជ​ទី១ ដែល​បាន​ចុះ​បញ្ជី​ក្នុង​ក្រុមហ៊ុន​ផ្សារមូល​បត្រ​កម្ពុជា

ក្រុមហ៊ុនដែលមានការបង្ហាញ ព័ត៌មានសាជីវកម្មឆ្នើម ឆ្នាំ២០២៤

ធនាគារ អេស៊ីលីដា បានជាប់ជាក្រុមហ៊ុន ដែលមានការបង្ហាញព័ត៌មានសាជីវកម្មឆ្នើម ប្រចាំឆ្នាំ២០២៤ ក្រោមការវាយតម្លៃយ៉ាងល្អិតល្អន់ពីនិយ័តករមូលបត្រកម្ពុជា និងផ្សារមូលបត្រកម្ពុជា នៅក្នុងពិព័រណ៍ផ្សារភាគហ៊ុនកម្ពុជា "My First Stock" ២០២៤។


CHAT
ផែនទីទំព័រ ទម្រង់សម្រាប់ប្រើជាមួយសេវា របៀបប្រើ លក្ខខណ្ឌ​សុវត្ថិភាព ព័ត៌មានតាមអ៊ីម៉ែល កំណត់ចំណាំផ្នែកច្បាប់ និងឯកជនភាព
អ្នកកំពុងទស្សនា : ១.០៦៩ ©២០២៤ ធនាគារ អេស៊ីលីដា ភីអិលស៊ី
ផ្ទៃងងឹត

ធនាគារ អេស៊ីលីដា មានប្រព័ន្ធសុវត្ថិភាពខ្ពស់ ទទួលស្គាល់ដោយ៖

ភ្ជាប់ទំនាក់ទំនងជាមួយធនាគារ៖