navigate_nextទំនាក់ទំនងវិនិយោគិនnavigate_nextការបង្ហាញព័ត៌មានសាជីវកម្មnavigate_nextការទទួលបានអាជ្ញាបណ្ណធុរកិច្ចថ្មី
ការទទួលបានអាជ្ញាបណ្ណធុរកិច្ចថ្មី
ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៤
១ | កាលបរិច្ឆេទនៃការទទួលបាន/សម្រេចបាន | ២៧ ធ្នូ ២០២៤ |
២ | បរិយាយ | សេចក្តីជូនដំណឹង ស្តីពី ការទទួលបានការអនុញ្ញាតពីនិយ័តករមូលបត្រកម្ពុជាឱ្យធនាគារ អេស៊ីលីដា ភីអិលស៊ីធ្វើជាអន្តរការីមូលបត្ររដ្ឋ |
៣ | មូលហេតុ | ធនាគារ អេស៊ីលីដា បានទទួលការអនុញ្ញាត ធ្វើជា អន្តរការីមូលបត្ររដ្ឋ ពីនិយ័តករមូលបត្រកម្ពុជា។ សេវាកម្មនេះផ្តល់ជូនវិនិយោគិនទាំងក្នុង និងក្រៅប្រទេសដែលមានបំណងចង់ធ្វើការវិនិយោគ និង/ឬ ជួញដូរមូលបត្ររដ្ឋ នៅក្នុង ព្រះរាជាណាចក្រកម្ពុជា អាចធ្វើការវិនិយោគលើមូលបត្ររដ្ឋដោយផ្ទាល់ តាមរយៈធនាគារ អេស៊ីលីដា ភីអិលស៊ី ដែលជាការវិនិយោគដ៏ល្អ មានសុវត្ថិភាពខ្ពស់ និងទទួលបាន អត្រាការប្រាក់ថេរ ដែលត្រូវបានបង់ជារៀងរាល់ឆ្នាំរហូតដល់ថ្ងៃ ផុតកំណត់នៃមូលបត្ររដ្ឋ។ លើសពីនេះ ការវិនិយោគលើមូលបត្ររដ្ឋតាមរយៈធនាគារ អេស៊ីលីដា ភីអិលស៊ី វិនិយោគិននឹងទទួលបាននូវសេវាថែរក្សាសុវត្ថិភាពប្រកបដោយវិជ្ជាជីវៈ និងប្រសិទ្ធភាពខ្ពស់ ព្រមទាំងទទួលបានភាពងាយស្រួលក្នុងការគ្រប់គ្រង និងការចាត់ចែងសាច់ប្រាក់ តាមតម្រូវការក្នុងវិស័យមូលបត្រ និងដើម្បីទទួលបានជម្រើសផ្សេងៗ ក្នុងការប្រើប្រាស់សេវាធនាគារ និងហិរញ្ញវត្ថុផ្សេងៗទៀត។ |
attachment ឯកសារភ្ជាប់
សេចក្តីជូនដំណឹង ស្តីពី ការទទួលបានអាជ្ញាបណ្ណធុរកិច្ចថ្មី
សេចក្តីជូនដំណឹង ស្តីពី ការទទួលបានអាជ្ញាបណ្ណធុរកិច្ចថ្មី