www.acledabank.com.kh

navigate_nextContact Usnavigate_nextQuestions & Answersnavigate_nextទូទាត់និងផ្ទេរឆ្លងធនាគារតាមប្រព័ន្ធបាគង

Questions & Answers - ទូទាត់និងផ្ទេរឆ្លងធនាគារតាមប្រព័ន្ធបាគង

1.
តើខ្ញុំត្រូវធ្វើដូចម្តេច ដើម្បីអាចឱ្យគេស្កេនទូទាត់មកគណនីខ្ញុំជាប្រាក់ដុល្លារបាន?

សូមជម្រាបថា នៅពេលស្កេន អ្នកធ្វើប្រតិបត្តិការទូទាត់គ្រាន់តែជ្រើសរើសប្រភេទរូបិយប័ណ្ណរៀល ឬដុល្លារ បន្ទាប់ពីប្រតិបត្តិការបានជោគជ័យទឹកប្រាក់នឹងចូលទៅគណនីអ្នកទទួលតាមរូបិយប័ណ្ណដែលបានជ្រើសរើសដោយស្វ័យប្រវត្តិ។

2.
តើអេស៊ីស៊ូភើអេប អាចធ្វើការទូទាត់ជាមួយពាណិជ្ជករនៅប្រទេសឡាវបានដែរ ឬទេ?

សូមជម្រាបថា លោក-អ្នកអាចធ្វើការទូទាត់ពីអេស៊ីស៊ូភើអេបជាមួយ QR Code របស់ពាណិជ្ជករនៅប្រទេសឡាវដែលមានបំពាក់ស្លាកសញ្ញា "LAO QR"។

3.
តើអតិថិជនដែលប្រើប្រាស់ App របស់ធនាគារពាណិជ្ជ នៃប្រទេសឡាវ អាចធ្វើការទូទាត់ទំនិញ-សេវាកម្ម ជាមួយពាណិជ្ជកររបស់ធនាគារ អេស៊ីលីដា ភីអិលស៊ី បានដែរ ឬទេ?

សូមជម្រាបថា អតិថិជនដែលប្រើប្រាស់ App របស់ធនាគារពាណិជ្ជ នៃប្រទេសឡាវ អាចធ្វើការទូទាត់ទំនិញ-សេវាកម្ម ជាមួយគ្រប់ពាណិជ្ជករដៃគូរបស់ធនាគារ អេស៊ីលីដា ភីអិលស៊ី។

4.
តើខ្ញុំអាចស្កេនទូទាត់ថ្លៃទំនិញ-សេវាកម្ម នៅប្រទេសវៀតណាម បានចំនួនទឹកប្រាក់ប៉ុន្មានក្នុងមួយថ្ងៃ? ហើយមានគិតថ្លៃសេវាដែរ ឬទេ?

សូមជម្រាបថា លោក-អ្នក អាចទូទាត់ថ្លៃទំនិញ-សេវាកម្ម នៅប្រទេសវៀតណាម បានដោយកាត់ទឹកប្រាក់ចេញពីគណនីវ៉លឡេតជាប្រាក់រៀលបាន រហូតដល់ ១២,០០០,០០០រៀល និងករណីកាត់ចេញពីគណនីធនាគារជាប្រាក់រៀលបាន រហូតដល់ ៤០,០០០,០០០ រៀល ក្នុងមួយថ្ងៃ ដោយមិនមានគិតថ្លៃសេវានោះទេ។

5.
តើអេស៊ីស៊ូភើអេប អាចធ្វើការទូទាត់ជាមួយពាណិជ្ជករនៅប្រទេសវៀតណាមបានដែរ ឬទេ?

សូមជម្រាបថា លោក-អ្នកអាចធ្វើការទូទាត់ពីអេស៊ីស៊ូភើអេបជាមួយ QR Code របស់ពាណិជ្ជករនៅប្រទេសវៀតណាម ដែលមានបំពាក់ស្លាកសញ្ញា "Viet QR"។

6.
តើអតិថិជនដែលប្រើប្រាស់ App របស់ធនាគារពាណិជ្ជ នៃប្រទេសវៀតណាម អាចធ្វើការទូទាត់ទំនិញ-សេវាកម្មជាមួយពាណិជ្ជកររបស់ធនាគារ អេស៊ីលីដា ភីអិលស៊ី បានដែរ ឬទេ?

សូមជម្រាបថា អតិថិជនដែលប្រើប្រាស់ App របស់ធនាគារពាណិជ្ជ នៃប្រទេសវៀតណាម អាចធ្វើការទូទាត់ទំនិញ-សេវាកម្មជាមួយគ្រប់ពាណិជ្ជករដៃគូរបស់ធនាគារ អេស៊ីលីដា ភីអិលស៊ី។

7.
តើខ្ញុំអាចស្កេនទូទាត់ថ្លៃទំនិញ-សេវាកម្ម នៅប្រទេសសិង្ហបុរី បានចំនួនទឹកប្រាក់ប៉ុន្មានក្នុងមួយថ្ងៃ? ហើយមានគិតថ្លៃសេវាដែរ ឬទេ?

សូមជម្រាបថា លោក-អ្នក អាចទូទាត់ថ្លៃទំនិញ-សេវាកម្ម នៅប្រទេសសិង្ហបុរី បានដោយកាត់ទឹកប្រាក់ចេញពីគណនីវ៉លឡេតជាប្រាក់រៀលបាន រហូតដល់ ១២,០០០,០០០រៀល និងករណីកាត់ចេញពីគណនីធនាគារជាប្រាក់រៀលបាន រហូតដល់ ៤០,០០០,០០០ រៀល ក្នុងមួយថ្ងៃ ដោយមិនមានគិតថ្លៃសេវានោះទេ។

8.
តើអេស៊ីស៊ូភើអេប អាចធ្វើការទូទាត់ជាមួយពាណិជ្ជករនៅប្រទេសសិង្ហបុរី បានដែរ ឬទេ?

សូមជម្រាបថា លោក-អ្នកអាចធ្វើការទូទាត់ពីអេស៊ីស៊ូភើអេប ជាមួយ QR Code របស់ពាណិជ្ជករនៅប្រទេសសិង្ហបុរី ដែលមានបំពាក់ស្លាកសញ្ញា RoamQR "SGQR"។

9.
តើអេស៊ីស៊ូភើអេប អាចធ្វើប្រតិបត្តិការស្កេន KHQR របស់ធនាគារផ្សេង (អ្នកទទួលមិនមែនជាពាណិជ្ជករ) បានទំហំទឹកប្រាក់ និងចំនួនប៉ុន្មានប្រតិបត្តិការក្នុងមួយថ្ងៃ? មានគិតថ្លៃសេវាដែរ ឬទេ?

សូមជម្រាបថា អេស៊ីស៊ូភើអេប អាចធ្វើប្រតិបត្តិការស្កេនទូទាត់ប្រាក់ទៅគណនីធនាគារផ្សេងតាមប្រព័ន្ធបាគង បានទំហំទឹកប្រាក់រហូតដល់ ២០,០០០,០០០ រៀល និង ៥,០០០ ដុល្លារ ក្នុងមួយថ្ងៃ ដោយមិនមានកំណត់ចំនួនប្រតិបត្តិការប្រចាំថ្ងៃ និងមិនមានគិតថ្លៃសេវាទេ។

10.
តើអេស៊ីស៊ូភើអេប អាចធ្វើប្រតិបត្តិការស្កេន KHQR របស់ដៃគូពាណិជ្ជករធនាគារផ្សេង បានទំហំទឹកប្រាក់ និងចំនួនប៉ុន្មានប្រតិបត្តិការក្នុងមួយថ្ងៃ? មានគិតថ្លៃសេវាដែរ ឬទេ?

សូមជម្រាបថា អេស៊ីស៊ូភើអេប អាចធ្វើប្រតិបត្តិការស្កេនទូទាត់ប្រាក់ទៅគណនីធនាគារផ្សេងតាមប្រព័ន្ធបាគង បានទំហំទឺកប្រាក់រហូតដល់ ២៤,០០០,០០០ រៀល និង ៦,០០០ ដុល្លារ ក្នុងមួយថ្ងៃ ដោយមិនមានកំណត់ចំនួនប្រតិបត្តិការប្រចាំថ្ងៃ និងមិនមានគិតថ្លៃសេវាទេ។

11.
ខ្ញុំស្កេន KHQR របស់ធនាគារផ្សេង ពីអេស៊ីស៊ូភើអេប ដោយប្រព័ន្ធបានកាត់ប្រាក់ពីគណនីខ្ញុំរួចហើយ ប៉ុន្តែមិនឃើញទឹកប្រាក់ចូលគណនីអ្នកទទួល?

សូមលោក-អ្នក ទំនាក់ទំនងមកភ្នាក់ងារតាមសាខាដែលនៅជិត ឬការិយាល័យទំនាក់ទំនងអតិថិជនតាមរយៈទូរសព្ទលេខ ០២៣ ៩៩៤ ៤៤៤ / ០១៥ ៩៩៩ ២៣៣ ឬឆាតតាមរយៈបណ្តាញសង្គមផ្លូវការរបស់ធនាគារ អេស៊ីលីដា ភីអិលស៊ី ដើម្បីខាងយើងខ្ញុំឆែកជូន។

12.
ខ្ញុំស្កេនទូទាត់ពីអេស៊ីស៊ូភើអេបខុស KHQR ឬខុសលេខគណនី តើត្រូវធ្វើដូចម្តេច?

សូមលោក-អ្នក ទំនាក់ទំនងមកភ្នាក់ងារតាមសាខាដែលនៅជិត ឬការិយាល័យទំនាក់ទំនងអតិថិជនតាមរយៈទូរសព្ទលេខ ០២៣ ៩៩៤ ៤៤៤ / ០១៥ ៩៩៩ ២៣៣ ឬឆាតតាមរយៈបណ្តាញសង្គមផ្លូវការរបស់ធនាគារ អេស៊ីលីដា ភីអិលស៊ី ដើម្បីខាងយើងខ្ញុំឆែកជូន។

13.
ខ្ញុំ (ពាណិជ្ជករ) ពុំទទួលបានទឹកប្រាក់ទូទាត់ចូលគណនី ដែលគេស្កេន-ផ្ទេរពីធនាគារផ្សេងមកទេ តើត្រូវធ្វើដូចម្តេច?

សូមលោក-អ្នក ទំនាក់ទំនងមកភ្នាក់ងារតាមសាខាដែលនៅជិត ឬការិយាល័យទំនាក់ទំនងអតិថិជនតាមរយៈទូរសព្ទលេខ ០២៣ ៩៩៤ ៤៤៤ / ០១៥ ៩៩៩ ២៣៣ ឬឆាតតាមរយៈបណ្តាញសង្គមផ្លូវការរបស់ធនាគារ អេស៊ីលីដា ភីអិលស៊ី ដើម្បីខាងយើងខ្ញុំឆែកជូន។

14.
ខ្ញុំបានស្កេន KHQR របស់ធនាគារ អេស៊ីលីដា ពី App របស់ធនាគារផ្សេង ហើយទឹកប្រាក់បានកាត់ចេញពីគណនីខ្ញុំជាអ្នកផ្ទេរហើយ ប៉ុន្តែអ្នកទទួលនៅធនាគារ អេស៊ីលីដា ភីអិលស៊ី មិនទទួលបានទឹកប្រាក់?

សូមលោក-អ្នកទំនាក់ទំនងទៅធនាគារផ្ទេរចេញ ដើម្បីឆែកបញ្ជាក់ប្រតិបត្តិការឡើងវិញ។

15.
តើអេស៊ីស៊ូភើអេប អាចស្កេនទូទាត់ថ្លៃទំនិញ-សេវាកម្ម តាមមុខងារ Scan QR នៅក្រៅប្រទេសបានដែរឬទេ? បើបានតើមាននៅប្រទេសណាខ្លះ?

សូមជម្រាបថា លោក-អ្នកអាចទូទាត់តាមអេស៊ីស៊ូភើអេបជាមួយដៃគូទូទាត់ QR Code ក្រៅប្រទេសបានមានដូចជា៖ ប្រទេសឡាវ វៀតណាម សិង្ហបុរី ម៉ាឡេស៊ី ជប៉ុន និង ថៃ។

16.
តើខ្ញុំអាចស្កេនទូទាត់ថ្លៃទំនិញ-សេវាកម្ម នៅប្រទេសឡាវ បានចំនួនទឹកប្រាក់ប៉ុន្មានក្នុងមួយថ្ងៃ? ហើយមានគិតថ្លៃសេវាដែរ ឬទេ?

សូមជម្រាបថា លោក-អ្នក អាចទូទាត់ថ្លៃទំនិញ-សេវាកម្ម នៅប្រទេសឡាវ បានដោយកាត់ទឹកប្រាក់ចេញពីគណនីវ៉លឡេតជាប្រាក់រៀលបាន រហូតដល់ ១២,០០០,០០០រៀល និងករណីកាត់ចេញពីគណនីធនាគារជាប្រាក់រៀលបាន រហូតដល់ ៤០,០០០,០០០ រៀល ក្នុងមួយថ្ងៃ ដោយមិនមានគិតថ្លៃសេវានោះទេ។

Foreign Corporate Unit

Providing consultation service for investors and companies.

phone+855 (0)15 800 182 / 700 111 / 800 444
email

Do you want QR Code (KHQR) or POS for your business?

Please fill our form here and we will contact you and prepare these payment facilities for you. You can request ACLEDA Bank's QR code (KHQR) or POS terminal for your business.

Apply Nowarrow_forward

The bank in your hand! 5.70M people using this.

Registration No.:00003077
Address:Building N° 61, Preah Monivong Blvd., Sangkat Srah Chak, Khan Doun Penh, Phnom Penh, Cambodia. See map
P.O. Box:1149
Tel:023 998 777
E-mail:acledabank@acledabank.com.kh
SWIFT Code:ACLBKHPP

For complaint purpose (every working day from 7:30 to 16:30).

phone015 888 654
emailcmc@acledabank.com.kh

Thanks for your valuable time to rate us.

what can I help you?
SITE MAP FORM CENTER USER MANUAL SECURITY TIPS NEWSLETTER LEGAL AND PRIVACY NOTICE
ONLINE VISITOR: 1,038 ©2026 ACLEDA Bank Plc.
DARK MODE

ACLEDA Bank Plc. - Credentials

CONNECT WITH US ON