
ជម្រាបជូនអតិថិជនជាទីគោរព ដើម្បីបំពេញតម្រូវការលោកអ្នកឱ្យកាន់តែប្រសើរ សាខាក្រុមហ៊ុនក្នុងស្រុក ធនាគារ អេស៊ីលីដា ភីអិលស៊ី (ខេត្តប៉ៃលិន) បានបន្ថែមម៉ោងបម្រើអតិថិជន រហូតដល់ម៉ោង ៧:០០យប់។
សាខាដែលមានបុគ្គលិកបម្រើសេវា ចាប់ពីថ្ងៃចន្ទ ដល់ សុក្រ ម៉ោង ៧:៣០ព្រឹក ដល់ ៧:០០យប់ (លើកលែងថ្ងៃឈប់សម្រាកសាធារណៈ) មាន ៧ សាខា ដូចខាងក្រោម៖
- ការិយាល័យកណ្តាល
- សាខាខណ្ឌ៧មករា - សង្កាត់វាលវង់
- សាខាខណ្ឌច្បារអំពៅ - សង្កាត់ច្បារអំពៅទី១
- សាខាខណ្ឌមានជ័យ - សង្កាត់ស្ទឹងមានជ័យទី១
- សាខាក្រុងប៉ោយប៉ែត - សង្កាត់ប៉ោយប៉ែត
- សាខាខេត្តសៀមរាប
- សាខាខេត្តប៉ៃលិន
សម្រាប់សាខាទាំង ៣ របស់ធនាគារ អេស៊ីលីដា នៅក្នុងផ្សារទំនើប អ៊ីអន ១, ២, ៣ បម្រើរៀងរាល់ថ្ងៃ (ចន្ទ ដល់ អាទិត្យ រួមទាំងថ្ងៃឈប់សម្រាកសាធារណៈ) ចាប់ពីម៉ោង ៩:០០ព្រឹក ដល់ ៧:០០យប់។