navigate_nextទំនាក់ទំនងវិនិយោគិនnavigate_nextការបង្ហាញព័ត៌មានសាជីវកម្មnavigate_nextការថយចុះនៃចំណេញ/ខាតសុទ្ធ
ការថយចុះនៃចំណេញ/ខាតសុទ្ធ
ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៣
រយៈពេល | ត្រីមាស | ||||
---|---|---|---|---|---|
១ | ព័ត៌មាននៃការប្រែប្រួល | ត្រីមាសបច្ចុប្បន្ន | ត្រីមាសមុន | បម្រែបម្រួល | អត្រាបម្រែបម្រួល |
- ចំណូល | ៨៥៧.៧៨៦.២៥៥.០០០ រៀល | ៧៧៦.៥៣៦.០៧៤.០០០ រៀល | ៨១.២៥០.១៨១.០០០ រៀល | ១០,៤៦% | |
- ចំណេញ/ខាតប្រតិបត្តិការ | ៥៥១.២៩៣.១៦៣.០០០ រៀល | ៤៨៦.៧៧៣.៣៤៨.០០០ រៀល | ៦៤.៥១៩.៨១៥.០០០ រៀល | ១៣,២៥% | |
- ចំណេញ/ខាតសុទ្ធ | ១៦៥.០១៨.៥១៥.០០០ រៀល | ២០៣.០៩៧.០៣៥.០០០ រៀល | (៣៨.០៧៨.៥២០.០០០ រៀល) | (១៨,៧៥%) | |
២ | មូលធនភាគហ៊ុនិក | ≥ ៣០ ប៊ីលានរៀល | |||
៣ | បរិយាយ | ការថយចុះនៃចំណេញសុទ្ធ | |||
៤ | មូលហេតុ | ការកើនឡើងនូវភាពជឿជាក់របស់អតិថិជនមកលើធនាគារ (ធនាគារ អេស៊ីលីដា ភីអិលស៊ី និងក្រុមហ៊ុនបុត្រសម្ព័ន្ធ) ធ្វើឱ្យប្រាក់បញ្ញើនៅដំណាច់ខែកញ្ញា ឆ្នាំ២០២៣ កើនឡើងដល់ ៦,៩២ ប៊ីលានដុល្លារអាមេរិក ដែលបានកើនឡើងចំនួន ១,០២ ប៊ីលានដុល្លារអាមេរិក ឬ ១៧,២៤% ពីដំណាច់ខែកញ្ញា ឆ្នាំ២០២២។ ដោយអនុវត្តតាមបទប្បញ្ញត្តិទាក់ទងនឹងការធ្វើចំណាត់ថ្នាក់ឥណទាន និងដើម្បីភាពរឹងមាំ និងការទប់ទល់រាល់ហានិភ័យ ដែលអាចជះឥទ្ធិពលដល់ឥណទាន និងបុរេប្រទានដល់អតិថិជន ជាពិសេសហានិភ័យដែលអាចកើតចេញពីកូវីដ-១៩, ធនាគារបានបង្កើននូវសំវិធានធននៃការខាតបង់ឱនភាពនៃតម្លៃចំនួន ៥,១៩ លានដុល្លារអាមេរិក ធៀបនឹងត្រីមាសទី៣ ឆ្នាំ២០២២។ លទ្ធផលប្រាក់ចំណេញដែលផ្តល់ជូនដល់ភាគហ៊ុនិករបស់ធនាគារ នៅក្នុងត្រីមាសទី៣ ឆ្នាំ២០២៣ សម្រេចបាន ៣៩,៩៤ លានដុល្លារអាមេរិក (ឬ ១៦៥,០២ ប៊ីលានរៀល)។ |