navigate_nextទំនាក់ទំនងវិនិយោគិនnavigate_nextការបង្ហាញព័ត៌មានសាជីវកម្មnavigate_nextការថយចុះនៃចំណេញ/ខាតសុទ្ធ
ការថយចុះនៃចំណេញ/ខាតសុទ្ធ
ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥
រយៈពេល | ឆ្នាំសារពើពន្ធ | ||||
---|---|---|---|---|---|
១ | ព័ត៌មាននៃការប្រែប្រួល | ឆ្នាំសារពើពន្ធបច្ចុប្បន្ន | ឆ្នាំសារពើពន្ធមុន | បម្រែបម្រួល | អត្រាបម្រែបម្រួល |
- ចំណូល | ៣.៥២២.៤៣០.៦០៨.០០០ រៀល | ៣.៤០៣.១១៣.៨៥៨.០០០ រៀល | ១១៩.៣១៦.៧៥០.០០០ រៀល | ៣,៥១% | |
- ចំណេញ/ខាតប្រតិបត្តិការ | ២.០២៨.៩៧៦.៥២៨.០០០ រៀល | ២.១០៩.៤១២.១៤១.០០០ រៀល | (៨០.៤៣៥.៦១៣.០០០) រៀល | (៣,៨១%) | |
- ចំណេញ/ខាតសុទ្ធ | ៤៩៣.៣៨៣.២០០.០០០ រៀល | ៦០៨.៥០៥.១៨៩.០០០ រៀល | (១១៥.១២១.៩៨៩.០០០) រៀល | (១៨,៩២%) | |
២ | មូលធនភាគហ៊ុនិក | ≥ ៣០ ប៊ីលានរៀល | |||
៣ | បរិយាយ | ការថយចុះនៃចំណេញ/ខាតសុទ្ធឆ្នាំសារពើពន្ធ ២០២៤ ច្រើនជាង ១៥% ធៀបនឹងឆ្នាំសារពើពន្ធ ២០២៣។ | |||
៤ | មូលហេតុ | ការកើនឡើងនូវភាពជឿជាក់របស់អតិថិជនមកលើធនាគារ (ធនាគារ អេស៊ីលីដា ភីអិលស៊ី និងក្រុមហ៊ុនបុត្រសម្ព័ន្ធ) ធ្វើឱ្យប្រាក់បញ្ញើនៅដំណាច់ខែធ្នូ ឆ្នាំ២០២៤ កើនឡើងដល់ ៨,៣៦ ប៊ីលានដុល្លារអាមេរិក ដែលបានកើនឡើងចំនួន ១.១៣១,២៤ លានដុល្លារអាមេរិក ឬ ១៥,៦៥% ពីដំណាច់ខែធ្នូ ឆ្នាំ២០២៣។ ដោយអនុវត្តតាមបទប្បញ្ញត្តិទាក់ទងនឹងការធ្វើចំណាត់ថ្នាក់ឥណទាន និងដើម្បីភាពរឹងមាំ និងការទប់ទល់រាល់ហានិភ័យ ដែលអាចជះឥទ្ធិពលដល់ឥណទាន និងបុរេប្រទានដល់អតិថិជន, ធនាគារបានបង្កើននូវសំវិធានធននៃការខាតបង់ឱនភាពនៃតម្លៃចំនួន ៣៣,៨៧ លានដុល្លារអាមេរិក ធៀបនឹងឆ្នាំ២០២៣។ ជាលទ្ធផល ប្រាក់ចំណេញដែលផ្តល់ជូនដល់ភាគហ៊ុនិករបស់ធនាគារ នៅក្នុងឆ្នាំ២០២៤ សម្រេចបាន ១២១,១៩ លានដុល្លារអាមេរិក (ឬ ៤៩៣,៣៨ ប៊ីលានរៀល)។ |