www.acledabank.com.kh

navigate_nextផលិតផល និង​សេវាnavigate_nextឌីជីថលnavigate_nextសេវា​បញ្ចូល​ទឹកប្រាក់

សេវា​បញ្ចូល​ទឹកប្រាក់ 

សេវា​បញ្ចូល​ទឹកប្រាក់ តាម​រយៈ​សេវា​អេស៊ីលីដា​ម៉ូបាល 

លោកអ្នក​ក៏​អាចបញ្ចូល​ទឹក​ប្រាក់​ក្នុង​ទូរសព្ទ ឬ​សេវា​ផ្សេងៗ​ទៀត ពី​ទូរសព្ទ​ដៃ​ដែល​មាន​ភ្ជាប់​អេស៊ីលីដា​ម៉ូបាល បាន​គ្រប់​ពេល​វេលា និង​គ្រប់​ទីកន្លែង និង​មាន​ងាយស្រួល​បំផុត ជា​មួយ​ក្រុមហ៊ុន​ដូច​ខាង​ក្រោម ៖

បញ្ចូលប្រាក់ឥឡូវនេះ   របៀប​បញ្ចូល​ប្រាក់

សេវា​បញ្ចូល​ទឹកប្រាក់ តាម​រយៈ​សេវា​អេស៊ីលីដា​អ៊ីនធើណែត 

លោកអ្នក​ក៏​អាច​បញ្ចូល​ទឹក​ប្រាក់​ក្នុង​ទូរសព្ទ ឬ​សេវា​ផ្សេងៗ​ទៀត តាម​រយៈ​អេស៊ីលីដា​អ៊ីនធើណែត បាន​គ្រប់​ពេល​វេលា និង​គ្រប់​ទីកន្លែង និង​មាន​ងាយស្រួល​បំផុត ជា​មួយ​ក្រុមហ៊ុន​ដូច​ខាង​ក្រោម ៖

របៀប​បញ្ចូល​ប្រាក់

សេវា​បញ្ចូល​ទឹកប្រាក់ តាម​រយៈ​ម៉ាស៊ីន​អេធីអឹម​របស់​ធនាគារ​អេស៊ីលីដា 

សេវា​បញ្ចូល​ទឹកប្រាក់​ក្នុង​ទូរសព្ទ របស់​ធនាគារ​អេស៊ីលីដា ផ្តល់​ជូន​លោកអ្នក​អាច​បញ្ចូល​ទឹក​ប្រាក់​នៅ​ក្នុង​ទូរសព្ទ​ដៃ​បាន​យ៉ាង​ងាយ​ស្រួល តាម​រយៈ​អេធីអឹម​ របស់​ធនាគារ អេស៊ីលីដា (បម្រើ ២៤​ម៉ោង​ក្នុង​មួយ​ថ្ងៃ និង​៧​ថ្ងៃ​ក្នុង​មួយ​សប្តាហ៍) នៅ​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា ជា​មួយ​ក្រុមហ៊ុន​ដូច​ខាង​ក្រោម ៖

របៀប​បញ្ចូល​ប្រាក់

របៀប​បញ្ចូល​ទឹក​ប្រាក់​ក្នុង​ទូរសព្ទ​ដៃ តាម​រយៈ​អេធីអឹម 

  1. សូម​បញ្ចូល​ប័ណ្ណ​របស់​លោក​អ្នក ទៅ​ក្នុង​ម៉ាស៊ីន​អេធីអឹម
  2. ជ្រើសរើស​យក​ភាសា ("ភាសា​ខ្មែរ និង​ភាសា​អង់គ្លេស" ឬ "ភាសា​ខ្មែរ និង​ភាសា​ចិន")
  3. បញ្ចូល​លេខសម្ងាត់​របស់​លោក​អ្នក
  4. ជ្រើសរើស "បញ្ចូល​ទឹកប្រាក់​ទូរសព្ទ"
  5. ជ្រើសរើស "បញ្ចូល​ទឹក​ប្រាក់​តាម​វិក្កយបត្រ"
  6. ប្រសិន​បើ​លោក​អ្នក​មាន​គណនី​ចាប់​ពី ២ ឡើង​ទៅ លោក​អ្នក​ត្រូវ​ជ្រើស​រើស​លេខ​គណនី​ដែល​ត្រូវ​ទូទាត់
  7. ជ្រើសរើស​ក្រុមហ៊ុន​ទូរសព្ទ
  8. ជ្រើសរើស​ទឹកប្រាក់​ដែល​ត្រូវ​បញ្ចូល​ក្នុង​ទូរសព្ទ
  9. សូម​ផ្ទៀង​ផ្ទាត់​ព័ត៌មាន​ប្រតិបត្តិការ​បញ្ចូល​ទឹក​ប្រាក់​ទូរសព្ទ​របស់​លោក​អ្នក រួច​ជ្រើស​រើស "បាទ/ចាស"
  10. ប្រតិបត្តិការ​បញ្ចូល​ទឹក​ប្រាក់​របស់​លោក​អ្នក​ទទួល​បាន​ជោគជ័យ ។ សូម​ជ្រើសរើស "បាទ/ចាស" ប្រសិន​បើ​លោក​អ្នក​ត្រូវ​ការ​ធ្វើ​ប្រតិបត្តិការ​ផ្សេង​ទៀត
  11. សូម​យក​វិក្កយបត្រ (នៅ​ក្នុង​វិក្កយបត្រ មាន​លេខកូដ PIN ​សម្រាប់​បញ្ចូល​ក្នុង​ទូរសព្ទដៃ ដូច្នេះ​សូម​បញ្ចូល​លេខកូដ​ PIN នោះ​ក្នុង​ទូរសព្ទ​របស់​លោកអ្នក​ឱ្យ​បាន​ត្រឹម​ត្រូវ ទូរសព្ទ​របស់​លោក​អ្នក​នឹង​មាន​​ទឹកប្រាក់​គ្រប់​ចំនួន ដូច​ចំនួន​ទឹកប្រាក់​ដែល​លោក​អ្នក​បាន​ជ្រើសរើស) ។
  12. សូម​យក​ប័ណ្ណ​របស់​លោក​អ្នក

តើលោកអ្នក​មាន​តម្រូវការ QR (KHQR) ឬ​ POS សម្រាប់​អាជីវកម្ម​របស់​លោកអ្នក​ដែរ​ឬ?

សូម​បំពេញ​ទម្រង់​​​នេះ ដើម្បី​យើង​ខ្ញុំ​អាច​រៀបចំ​តាម​តម្រូវការ​អាជីវកម្ម​របស់​លោក​អ្នក។ លោកអ្នកអាច​ស្នើ​សុំ QR (KHQR) ឬ​ម៉ាស៊ីន POS សម្រាប់​ទទួល​ទូទាត់​ទំនិញ-សេវាកម្មផ្សេងៗ​តាម​តម្រូវការ។

ស្នើឥឡូវនេះ

ធនាគារពិតស្ថិតនៅ​ក្នុង​ដៃ​លោកអ្នក! មាន​អតិថិជន​កំពុង​ប្រើ​ចំនួន ៣,៥៨លាននាក់។

ប្រសិន​បើ​លោក​អ្នក​មាន​ចម្ងល់ ឬ​សំណូម​ពរ​ផ្សេងៗ (បម្រើ​២៤​ម៉ោង)

phone០២៣ ៩៩៤ ៤៤៤, ០១៥ ៩៩៩ ២៣៣
emailinquiry@acledabank.com.kh

សម្រាប់​បណ្តឹង​ត្អូញ​ត្អែរ (បម្រើ​ជូន​ពី​ម៉ោង ៧:៣០ ដល់​ម៉ោង ១៦:៣០ រៀង​រាល់​ថ្ងៃ​ធ្វើការ)

phone០១៥ ៨៨៨ ៦៥៤
emailcmc@acledabank.com.kh

យើង​ខ្ញុំ​សូម​ថ្លែង​អរគុណ​សម្រាប់​ការ​ចំណាយ​ពេល​ដ៏​មាន​តម្លៃ​របស់​លោក​អ្នក ដើម្បី​ផ្តល់​ចំណាត់​ថ្នាក់ និង​យោបល់ ដល់​ធនាគារ អេស៊ីលីដា ។

ផែនទីទំព័រ ទម្រង់សម្រាប់ប្រើជាមួយសេវា របៀបប្រើ លក្ខខណ្ឌ​សុវត្ថិភាព ព័ត៌មានតាមអ៊ីម៉ែល កំណត់ចំណាំផ្នែកច្បាប់ និងឯកជនភាព
អ្នកកំពុងទស្សនា : ១៩៦ ©២០២៤ ធនាគារ អេស៊ីលីដា ភីអិលស៊ី
ផ្ទៃងងឹត
ភ្ជាប់ទំនាក់ទំនងជាមួយធនាគារ