កម្មវិធីគណនា
-
លោកអ្នកអាចប្រើប្រាស់កម្មវិធីគណនាប្រាក់ប្តូរខាងក្រោម ដើម្បីគណនាការប្តូរប្រាក់រវាង ប្រាក់រៀល ប្រាក់ដុល្លារអាមេរិក ប្រាក់បាត ប្រាក់ដុល្លារអូស្ត្រាលី ប្រាក់អឺរ៉ូ ប្រាក់ដុង ប្រាក់ដុល្លារកាណាដា និងប្រាក់យ៉េនជប៉ុន ។ល។
-
តាមរយៈកម្មវិធីគណនាខាងក្រោមនេះ ធនាគារយើងខ្ញុំសូមចូលរួមជាជំនួយលោកអ្នក ក្នុងការគណនាចំនួនសាច់ប្រាក់ដែលលោកអ្នកត្រូវដាក់សន្សំទៀងទាត់ក្នុងគណនីសន្សំរបស់លោកអ្នក ដើម្បីទទួលបានចំនួនសាច់ប្រាក់សន្សំណាមួយដែលលោកអ្នកចង់បាននាពេលអនាគត ឬគណនាទំហំសាច់ប្រាក់ដែលលោកអ្នកនឹងទទួលបាន ក្រោយពីដាក់ប្រាក់សន្សំថេរនៅរៀងរាល់ដើមខួប ក្នុងអំឡុងពេលណាមួយ ។
-
នៅពេលលោកអ្នកគិតគូរដល់អនាគត កម្មវិធីគណនានេះអាចជួយលោកអ្នកក្នុងការសម្រេចចិត្តអំពីចំនួនសាច់ប្រាក់ដែលត្រូវដាក់សន្សំ ទុកសម្រាប់ផ្គត់ផ្គង់ដល់ការសិក្សារបស់បុត្រធីតា, ដំណើរកំសាន្តនៅក្នុងឱកាសខួបអាពាហ៍ពិពាហ៍ ឬទុកសម្រាប់ចាយវាយក្រោយពេលលោកអ្នកចូលនិវត្តន៍ ។ល។
-
ប្រសិនបើលោកអ្នកចង់ដឹងពីទំហំឥណទានដែលលោកអ្នកអាចទទួលបានពីធនាគារអេស៊ីលីដា, ចំនួនសាច់ប្រាក់សរុបដែលលោកអ្នកត្រូវសង ឬត្រូវសងត្រឡប់មកធនាគារវិញរយៈពេលប៉ុន្មាននោះ កម្មវីធីគណនាឥណទានរបស់យើងខ្ញុំ អាចជួយលោកអ្នកគណនាចម្លើយទាំងអស់នោះបាន ។