www.acledabank.com.kh

navigate_nextទំនាក់ទំនងវិនិយោគិនnavigate_nextការបង្ហាញ​ព័ត៌មាន​សាជីវកម្មnavigate_nextរបាយការណ៍​​ប្រចាំ​ត្រីមាសទី២ ឆ្នាំ២០២០ របស់​សម្ព័ន្ធ​ធនាគារ អេស៊ីលីដា ភីអិលស៊ី

របាយការណ៍​​ប្រចាំ​ត្រីមាសទី២ ឆ្នាំ២០២០ របស់​សម្ព័ន្ធ​ធនាគារ អេស៊ីលីដា ភីអិលស៊ី

ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២០

របាយការណ៍ហិរញ្ញវត្ថុសង្ខេបចន្លោះពេល របស់សម្ព័ន្ធធនាគារ អេស៊ីលីដា ភីអិលស៊ី ត្រូវបានរៀបចំឡើងដោយអនុលោមទៅតាមស្តង់ដាររបាយការណ៍ហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា (ស.រ.ហ.អ.ក)។

សម្រាប់ត្រីមាសទី២ ឆ្នាំ២០២០ សម្ព័ន្ធធនាគារ អេស៊ីលីដា ភីអិលស៊ី ទទួលបានចំណូលសរុបចំនួន ៥៧១,២៤ ប៊ីលានរៀល ដែលកើនឡើងចំនួន ៥,៩៧ ប៊ីលានរៀល ស្មើនឹង ១,០៦% និងប្រាក់ចំណេញចំនួន ១២៣,៨១ ប៊ីលានរៀល ដែលកើនឡើងចំនួន ៣,៣១ ប៊ីលានរៀល ស្មើនឹង ២,៧៤% ធៀបនឹងត្រីមាសទី២ ឆ្នាំ២០១៩។

គិតត្រឹមដំណាច់ការិយបរិច្ឆេទ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ ទ្រព្យសកម្មសរុបរបស់សម្ព័ន្ធធនាគារ អេស៊ីលីដា ភីអិលស៊ី មានចំនួន ២៥,២៥ ទ្រីលានរៀល ដែលកើនឡើងចំនួន ៨៥,៥៦ប៊ីលានរៀល ស្មើនឹង 0,៣៤% និងមូលធនសរុបចំនួន ៤,១៤ ទ្រីលានរៀល កើនឡើងចំនួន ២០៩,៣៦ ប៊ីលានរៀល ស្មើនឹង ៥,៣៣% ធៀបនឹងចុងការិយបរិច្ឆេទខែធ្នូ ឆ្នាំ២០១៩។

សូចនាករសំខាន់ៗនៅក្នុងត្រីមាសទី២ ឆ្នាំ២០២០ មានដូចខាងក្រោម៖

(*) អនុបាតទាំងនេះមិនមែនជាអនុបាតប្រចាំឆ្នាំនោះទេ ហើយត្រូវបានគណនាដោយប្រើតួលេខលទ្ធផលលម្អិតសរុប រយៈពេល ៣ខែ ចាប់ពីថ្ងៃទី០១ ខែមេសា ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០។

(**) ឥណទានមិនដំណើរការ = ឥណទាននៅដំណាក់កាលទី៣

ចំនួនបុគ្គលិក (ធនាគារ និងក្រុមហ៊ុនបុត្រសម្ព័ន្ធ): ១៣.៦៥០ នាក់

សូម​អាន​ព័ត៌មាន​លម្អិត ដូច​មាន​ក្នុង​ឯកសារ​យោង​ខាង​ក្រោម ៖

វិញ្ញាបនបត្រ​ចុះ​បញ្ជី​មូលបត្រ

ធនាគារ​ពាណិជ្ជ​ទី១ ដែល​បាន​ចុះ​បញ្ជី​ក្នុង​ក្រុមហ៊ុន​ផ្សារមូល​បត្រ​កម្ពុជា

ផែនទីទំព័រ ទម្រង់សម្រាប់ប្រើជាមួយសេវា របៀបប្រើ លក្ខខណ្ឌ​សុវត្ថិភាព ព័ត៌មានតាមអ៊ីម៉ែល កំណត់ចំណាំផ្នែកច្បាប់ និងឯកជនភាព
អ្នកកំពុងទស្សនា : ២៤៩ ©២០២៤ ធនាគារ អេស៊ីលីដា ភីអិលស៊ី
ផ្ទៃងងឹត
ភ្ជាប់ទំនាក់ទំនងជាមួយធនាគារ