www.acledabank.com.kh

navigate_nextទំនាក់ទំនងវិនិយោគិនnavigate_nextការបង្ហាញ​ព័ត៌មាន​សាជីវកម្មnavigate_nextរបាយការណ៍ប្រចាំឆ្នំា២០២០ របស់សម្ព័ន្ធធនាគារ អេស៊ីលីដា ភីអិលស៊ី

របាយការណ៍ប្រចាំឆ្នំា២០២០ របស់សម្ព័ន្ធធនាគារ អេស៊ីលីដា ភីអិលស៊ី

ថ្ងៃទី១ ខែមេសា ឆ្នាំ២០២១

សម្រាប់ឆ្នាំ២០២០ សម្ព័ន្ធធនាគារអេស៊ីលីដា ភីអិលស៊ីទទួលបានចំណូលសរុបចំនួន ២,៣៦ ទ្រីលានរៀល កើនឡើងចំនួន ១៣២,៣៧ ប៊ីលានរៀល ស្មើនឹង ៥,៩៤% ធៀបទៅនឹងចំណូលសរុបក្នុងឆ្នាំ២០១៩ និងប្រាក់ចំណេញចំនួន ៥៧៦,៨៧ ប៊ីលានរៀល ដែលកើនឡើងចំនួន ៨៧,១៤ ប៊ីលានរៀល ស្មើនឹង ១៧,៧៩% ធៀបនឹងឆ្នាំ២០១៩។

គិតត្រឹមដំណាច់ការិយបរិច្ឆេទ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ ទ្រព្យសកម្មសរុបរបស់សម្ព័ន្ធធនាគារ អេស៊ីលីដា ភីអិលស៊ី មានចំនួន ២៦,៥០ ទ្រីលានរៀល ដែលកើនឡើងចំនួន ១,៣៤ ទ្រីលានរៀល ស្មើនឹង ៥,៣១% និងមូលធនសរុបចំនួន ៤,៤១ ទ្រីលានរៀល កើនឡើងចំនួន ៤៧៧,៣៥ ប៊ីលានរៀល ស្មើនឹង ១២,១៥% ធៀបនឹងចុងការិយបរិច្ឆេទ ខែធ្នូ ឆ្នាំ២០១៩។

សូចនាករសំខាន់ៗនៅក្នុងឆ្នាំ២០២០ មានដូចខាងក្រោម៖

  1. ចំណេញធៀបនឹងមូលធនមធ្យម : ១៣,៦៦%
  2. ចំណេញធៀបនឹងទ្រព្យសកម្មមធ្យម : ២,២០%
  3. ចំណូលការប្រាក់ធៀបនឹងឥណទានដុលសរុប : ១១,៥២%
  4. ចំណាយប្រតិបត្តិការធៀបនឹងឥណទានដុលសរុប : ៥,០៥%
  5. ឥណទានដុលសរុបធៀបនឹងទ្រព្យសកម្មសរុប : ៦៨,៧៩%
  6. ឥណទានដុលសរុបធៀបនឹងប្រាក់បញ្ញើសរុប : ៩៧,៧៣%
  7. ឥណទានមិនដំណើរការដុលសរុបធៀបនឹងឥណទានដុលសរុប(*) : ២,៤០%
  8. អនុបាតសាធនភាព : ២៥,១៥%
  9. អនុបាតក្របខ័ណ្ឌសន្ទនីយភាព : ១៤៩,៣១%
  10. ចំនួនបុគ្គលិក (ធនាគារ និងក្រុមហ៊ុនបុត្រសម្ព័ន្ធ) : ១៣.៧០៤នាក់

(*) ឥណទានមិនដំណើរការ = ឥណទាននៅដំណាក់កាលទី៣

attachment ឯកសារ​ភ្ជាប់
របាយការណ៍ប្រចាំឆ្នាំ២០២០ របស់ធនាគារ អេស៊ីលីដា ភីអិលស៊ី

វិញ្ញាបនបត្រ​ចុះ​បញ្ជី​មូលបត្រ

ធនាគារ​ពាណិជ្ជ​ទី១ ដែល​បាន​ចុះ​បញ្ជី​ក្នុង​ក្រុមហ៊ុន​ផ្សារមូល​បត្រ​កម្ពុជា

ផែនទីទំព័រ ទម្រង់សម្រាប់ប្រើជាមួយសេវា របៀបប្រើ លក្ខខណ្ឌ​សុវត្ថិភាព ព័ត៌មានតាមអ៊ីម៉ែល កំណត់ចំណាំផ្នែកច្បាប់ និងឯកជនភាព
អ្នកកំពុងទស្សនា : ៦៤ ©២០២៤ ធនាគារ អេស៊ីលីដា ភីអិលស៊ី
ផ្ទៃងងឹត
ភ្ជាប់ទំនាក់ទំនងជាមួយធនាគារ