www.acledabank.com.kh

navigate_nextទំនាក់ទំនងវិនិយោគិនnavigate_nextការបង្ហាញ​ព័ត៌មាន​សាជីវកម្មnavigate_nextរបាយការណ៍ប្រចាំត្រីមាសទី៣ ឆ្នាំ២០២៤ របស់សម្ព័ន្ធធនាគារ អេស៊ីលីដា ភីអិលស៊ី

របាយការណ៍ប្រចាំត្រីមាសទី៣ ឆ្នាំ២០២៤ របស់សម្ព័ន្ធធនាគារ អេស៊ីលីដា ភីអិលស៊ី

ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៤

សម្រាប់ត្រីមាសទី៣ ឆ្នាំ២០២៤ សម្ព័ន្ធធនាគារទទួលបានចំណូលសរុបចំនួន ៨៨៧,៦៦ ប៊ីលានរៀល កើនឡើងចំនួន ២៩,៨៨ ប៊ីលានរៀល ស្មើនឹង ៣,៤៨% និងប្រាក់ចំណេញដែលផ្តល់ជូនដល់ភាគហ៊ុនិករបស់ធនាគារចំនួន ៧៥,៨១ ប៊ីលានរៀល ថយចុះចំនួន ៨៩,២១ ប៊ីលានរៀល ស្មើនឹង ៥៤,០៦% ធៀបទៅនឹងត្រីមាសទី៣ ឆ្នាំ២០២៣។

គិតត្រឹមដំណាច់ការិយបរិច្ឆេទថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ ទ្រព្យសកម្មសរុបរបស់សម្ព័ន្ធធនាគារមានចំនួន ៤២,៨៥ ទ្រីលានរៀល ដែលកើនឡើងចំនួន ៣,០៥ ទ្រីលានរៀល ស្មើនឹង ៧,៦៦% និងមូលធនផ្តល់ជូនភាគហ៊ុនិករបស់ធនាគារចំនួន ៥,៨១ ទ្រីលានរៀល កើនឡើងចំនួន ១៨៥ ប៊ីលានរៀល ស្មើនឹង ៣,២៩% ធៀបទៅនឹងដំណាច់ឆ្នាំ២០២៣។

សូចនាករសំខាន់ៗនៅក្នុងត្រីមាសទី៣ ឆ្នាំ២០២៤ មានដូចខាងក្រោម៖

អនុបាតទាំងនេះមិនមែនជាអនុបាតប្រចាំឆ្នាំនោះទេ ហើយត្រូវបានគណនាដោយប្រើតួលេខប្រាក់ចំណេញដែលផ្តល់ជូនដល់ភាគហ៊ុនិករបស់ធនាគារ រយៈពេល ៣ខែ ចាប់ពីថ្ងៃទី០១ ខែកក្កដា ដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤។

វិញ្ញាបនបត្រ​ចុះ​បញ្ជី​មូលបត្រ

ធនាគារ​ពាណិជ្ជ​ទី១ ដែល​បាន​ចុះ​បញ្ជី​ក្នុង​ក្រុមហ៊ុន​ផ្សារមូល​បត្រ​កម្ពុជា

ក្រុមហ៊ុនដែលមានការបង្ហាញ ព័ត៌មានសាជីវកម្មឆ្នើម ឆ្នាំ២០២៤

ធនាគារ អេស៊ីលីដា បានជាប់ជាក្រុមហ៊ុន ដែលមានការបង្ហាញព័ត៌មានសាជីវកម្មឆ្នើម ប្រចាំឆ្នាំ២០២៤ ក្រោមការវាយតម្លៃយ៉ាងល្អិតល្អន់ពីនិយ័តករមូលបត្រកម្ពុជា និងផ្សារមូលបត្រកម្ពុជា នៅក្នុងពិព័រណ៍ផ្សារភាគហ៊ុនកម្ពុជា "My First Stock" ២០២៤។


CHAT
ផែនទីទំព័រ ទម្រង់សម្រាប់ប្រើជាមួយសេវា របៀបប្រើ លក្ខខណ្ឌ​សុវត្ថិភាព ព័ត៌មានតាមអ៊ីម៉ែល កំណត់ចំណាំផ្នែកច្បាប់ និងឯកជនភាព
អ្នកកំពុងទស្សនា : ១.១០៥ ©២០២៤ ធនាគារ អេស៊ីលីដា ភីអិលស៊ី
ផ្ទៃងងឹត

ធនាគារ អេស៊ីលីដា មានប្រព័ន្ធសុវត្ថិភាពខ្ពស់ ទទួលស្គាល់ដោយ៖

ភ្ជាប់ទំនាក់ទំនងជាមួយធនាគារ៖