navigate_nextទំនាក់ទំនងវិនិយោគិនnavigate_nextការបង្ហាញព័ត៌មានសាជីវកម្មnavigate_nextរបាយការណ៍ប្រចាំត្រីមាសទី៤ ឆ្នាំ២០២៥ របស់សម្ព័ន្ធធនាគារ អេស៊ីលីដា ភីអិលស៊ី
របាយការណ៍ប្រចាំត្រីមាសទី៤ ឆ្នាំ២០២៥ របស់សម្ព័ន្ធធនាគារ អេស៊ីលីដា ភីអិលស៊ី
ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៦
សម្រាប់ត្រីមាសទី៤ ឆ្នាំ២០២៥ សម្ព័ន្ធធនាគារទទួលបានចំណូលសរុបចំនួន ៩៩៦,២២ ប៊ីលានរៀល កើនឡើងចំនួន ៩៩,១៥ ប៊ីលានរៀល ឬ ១១,០៥% និងប្រាក់ចំណេញដែលផ្តល់ជូនដល់ភាគហ៊ុនិករបស់ធនាគារចំនួន ២០០,៨១ ប៊ីលានរៀល កើនឡើងចំនួន ៨,៤០ ប៊ីលានរៀល ឬ ៤,៣៦% ធៀបទៅនឹងត្រីមាសទី៤ ឆ្នាំ២០២៤។
គិតត្រឹមដំណាច់ការិយបរិច្ឆេទថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ ទ្រព្យសកម្មសរុបរបស់សម្ព័ន្ធធនាគារមានចំនួន ៤៨,២៣ ទ្រីលានរៀល ដែលកើនឡើងចំនួន ៤,៦២ ទ្រីលានរៀល ឬ ១០,៥៩% និងមូលធនផ្តល់ជូនភាគហ៊ុនិករបស់ធនាគារចំនួន ៦,៦៥ ទ្រីលានរៀល កើនឡើងចំនួន ៦៧៨,១២ ប៊ីលានរៀល ឬ ១១,៣៥% ធៀបទៅនឹងដំណាច់ឆ្នាំ២០២៤។
សូចនាករសំខាន់ៗនៅក្នុងត្រីមាសទី៤ ឆ្នាំ២០២៥ មានដូចខាងក្រោម៖
- ចំណេញធៀបនឹងមូលធនមធ្យម(*): ៣,០៦%
- ចំណេញធៀបនឹងទ្រព្យសកម្មមធ្យម(*): ០,៤២%
- ចំណូលការប្រាក់ធៀបនឹងឥណទានដុលសរុប: ២,៩៧%
- ចំណាយប្រតិបត្តិការធៀបនឹងឥណទានដុលសរុប: ១,០៩%
- ឥណទានដុលសរុបធៀបនឹងទ្រព្យសកម្មសរុប: ៦៣,៥៣%
- ឥណទានដុលសរុបធៀបនឹងប្រាក់បញ្ញើសរុប: ៨១,៤៨%
- អនុបាតឥណទានមិនដំណើរការ (**): ៥,៩៤%
- អនុបាតសាធនភាព: ២០,១៧%
- អនុបាតក្របខ័ណ្ឌសន្ទនីយភាពៈ ៤១៤,០៥%
(*) អនុបាតទាំងនេះមិនមែនជាអនុបាតប្រចាំឆ្នាំនោះទេ ហើយត្រូវបានគណនាដោយប្រើតួលេខប្រាក់ចំណេញដែលផ្តល់ជូនដល់ភាគហ៊ុនិករបស់ធនាគារ រយៈពេល ៣ខែ ចាប់ពីថ្ងៃទី០១ ខែតុលា ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥។
អនុបាតចំណេញធៀបនឹងមូលធនមធ្យម = ប្រាក់ចំណេញក្នុងការិយបរិច្ឆេទដែលផ្តល់ជូនដល់ភាគហ៊ុនិករបស់ធនាគារ / មូលធនមធ្យមផ្តល់ជូនភាគហ៊ុនិករបស់ធនាគារ
អនុបាតចំណេញធៀបនឹងទ្រព្យសកម្មមធ្យម = ប្រាក់ចំណេញក្នុងការិយបរិច្ឆេទដែលផ្តល់ជូនដល់ភាគហ៊ុនិករបស់ធនាគារ / ទ្រព្យសកម្មសរុបមធ្យម
(**) អនុបាតឥណទានមិនដំណើរការ = សមតុល្យប្រាក់ដើមតាមកិច្ចសន្យារបស់ឥណទានមិនដំណើរការ / សមតុល្យប្រាក់ដើមឥណទានតាមកិច្ចសន្យាសរុប
ចំនួនបុគ្គលិក (សម្ព័ន្ធធនាគារ): ១៣.២៨០ នាក់


USD
THB
EUR
AUD
VND
CAD
LAK
JPY
GBP
CNY







