navigate_nextទំនាក់ទំនងវិនិយោគិនnavigate_nextការបង្ហាញព័ត៌មានសាជីវកម្មnavigate_nextរបាយការណ៍ប្រចាំឆ្នំា២០២៥ របស់ សម្ព័ន្ធធនាគារ អេស៊ីលីដា ភីអិលស៊ី
របាយការណ៍ប្រចាំឆ្នំា២០២៥ របស់ សម្ព័ន្ធធនាគារ អេស៊ីលីដា ភីអិលស៊ី
ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦
សម្រាប់ឆ្នាំ២០២៥ សម្ព័ន្ធធនាគារ អេស៊ីលីដា ភីអិលស៊ី ទទួលបានចំណូលសរុបចំនួន ៣,៨២ ទ្រីលានរៀល កើនឡើងចំនួន ២៩៤,៧១ ប៊ីលានរៀល ស្មើនឹង ៨,៣៧% ធៀបទៅនឹងចំណូលសរុបក្នុងឆ្នាំ២០២៤ និងប្រាក់ចំណេញដែលផ្តល់ជូនដល់ភាគហ៊ុនិករបស់ធនាគារចំនួន ៨០១,៦៤ ប៊ីលានរៀល ដែលកើនឡើងចំនួន ៣០៨,២៦ ប៊ីលានរៀល ស្មើនឹង ៦២,៤៨% ធៀបនឹងដំណាច់ឆ្នាំ២០២៤។
គិតត្រឹមដំណាច់ការិយបរិច្ឆេទ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ ទ្រព្យសកម្មសរុបរបស់សម្ព័ន្ធធនាគារ អេស៊ីលីដា ភីអិលស៊ី មានចំនួន ៤៨,២៣ ទ្រីលានរៀល ដែលកើនឡើងចំនួន ៤,៦២ ទ្រីលានរៀល ស្មើនឹង ១០,៥៩% និងមូលធនសរុបរបស់ភាគហ៊ុនិករបស់ធនាគារចំនួន ៦,៦៥ ទ្រីលានរៀល កើនឡើងចំនួន ៦៧៨,១២ ប៊ីលានរៀល ស្មើនឹង ១១,៣៥% ធៀបនឹងដំណាច់ឆ្នាំ២០២៤។
សូចនាករសំខាន់ៗនៅក្នុងឆ្នាំ២០២៥ មានដូចខាងក្រោម៖
- ចំណេញធៀបនឹងមូលធនមធ្យម: ១២,៧០%
- ចំណេញធៀបនឹងទ្រព្យសកម្មមធ្យម: ១,៧៥%
- ចំណូលការប្រាក់ធៀបនឹងឥណទានដុលសរុប: ១១,៤៧%
- ចំណាយប្រតិបត្តិការធៀបនឹងឥណទានដុលសរុប: ៤,១៦%
- ឥណទានដុលសរុបធៀបនឹងទ្រព្យសកម្មសរុប: ៦៣,៥៣%
- ឥណទានដុលសរុបធៀបនឹងប្រាក់បញ្ញើសរុប: ៨១,៤៨%
- អនុបាតឥណទានមិនដំណើរការ(*): ៥,៩៤%
- អនុបាតសាធនភាព: ២០,១៧%
- អនុបាតក្របខ័ណ្ឌសន្ទនីយភាពៈ ៤១៤,០៥%
(*) អនុបាតឥណទានមិនដំណើរការ = សមតុល្យប្រាក់ដើមតាមកិច្ចសន្យារបស់ឥណទានមិនដំណើរការ / សមតុល្យប្រាក់ដើមឥណទានតាមកិច្ចសន្យាសរុប
ចំនួនបុគ្គលិក (ធនាគារ និងក្រុមហ៊ុនបុត្រសម្ព័ន្ធ): ១៣.២៨០ នាក់
របាយការណ៍ប្រចាំឆ្នាំ២០២៥ របស់សម្ព័ន្ធធនាគារ អេស៊ីលីដា ភីអិលស៊ី


USD
THB
EUR
AUD
VND
CAD
LAK
JPY
GBP
CNY







