www.acledabank.com.kh

navigate_nextទំនាក់ទំនងវិនិយោគិនnavigate_nextព័ត៌មានបោះផ្សាយសញ្ញាបណ្ណបន្ទាប់បន្សំnavigate_nextលទ្ធផលនៃការធ្វើបរិវិសកម្មសញ្ញាបណ្ណបន្ទាប់បន្សំ របស់ធនាគារ អេស៊ីលីដា ភីអិលស៊ី

លទ្ធផលនៃការធ្វើបរិវិសកម្មសញ្ញាបណ្ណបន្ទាប់បន្សំ របស់ធនាគារ អេស៊ីលីដា ភីអិលស៊ី

ថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៥

តាងនាមឲ្យធនាគារ អេស៊ីលីដា ភីអិលស៊ី ក្រុមហ៊ុនមូលបត្រ អ អេច ប៊ី (ខេមបូឌា) ម.ក យើងខ្ញុំ ដែលជាក្រុមហ៊ុនធានាទិញមូលបត្រសម្រាប់សំណើបោះផ្សាយសញ្ញាបណ្ណនេះ មានសោមនស្សក្នុងការជូនដំណឹងដល់វិនិយោគិនទាំងអស់ជ្រាបថា ការធ្វើបរិវិសកម្មលើសញ្ញាបណ្ណបន្ទាប់បន្សំរបស់ ធនាគារ អេស៊ីលីដា ភីអិលស៊ី សម្រាប់ការបោះផ្សាយលើកទីពីរ ត្រូវបានបញ្ចប់ដោយស្ថាពរនៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៥ ជាមួយនឹងទំហំបោះផ្សាយសរុបចំនួន ១៤.១៦២.៥០០ ដុល្លារអាមេរិក

ធនាគារជាតិនៃកម្ពុជា និង និយ័តករមូលបត្រកម្ពុជា បានអនុញ្ញាតក្នុងការបោះផ្សាយសញ្ញាបណ្ណនៅថ្ងៃទី៦ ខែមករា ឆ្នាំ២០២៥ និងថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥ រៀងគ្នា។ សំណើបោះផ្សាយសញ្ញាបណ្ណបន្ទាប់បន្សំនេះ មានទំហំសរុបរហូតដល់ ៤០០ ប៊ីលានរៀល (សមមូលជាប្រាក់ដុល្លារស្មើនឹង ១០០.០០០.០០០ ដុល្លារអាមេរិក)។ សញ្ញាបណ្ណនេះមានអត្រាគូប៉ុងថេរ ៨,៥% ក្នុងមួយឆ្នាំ និងមានឥណប្រតិទាន ៧ឆ្នាំ

សូមមេត្តាពិនិត្យបញ្ជីវិនិយោគិនដែលទទួលបានជោគជ័យ សម្រាប់ការធ្វើបរិវិសកម្ម នៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៥ នេះ ក្នុងតារាងខាងក្រោម។

ប្រសិនបើលោក-លោកស្រីមានចម្ងល់ សូមធ្វើការទំនាក់ទំនងមកកាន់ ក្រុមហ៊ុនមូលបត្រ អ អេច ប៊ី (ខេមបូឌា) ម.ក តាមរយៈលេខទូរសព្ទ 023 969 161 ឬ អ៊ីមែល cf.rhbsc@rhbgroup.com ឬភ្នាក់ងារចែកចាយលក់មូលបត្ររបស់យើងខ្ញុំ គឺក្រុមហ៊ុនមូលបត្រ អេស៊ីលីដា ម.ក តាមរយៈលេខទូរសព្ទ 015 800 291, 099 800 879 ឬ អ៊ីមែល selling.agent@acledasecurities.com.kh

សូមអរគុណ!

ល.រ លេខបរិវិសកម្ម ចំនួនទឹកប្រាក់សរុប​ដែល​ធ្វើបរិវិសកម្ម (ដុល្លារអាមេរិក)
1 001011 100,000
2 001012 200,000
3 001013 1,000,000
4 001014 100,000
5 001015 50,000
6 001016 200,000
7 001017 100,000
8 001018 10,000,000
9 002031 125,000
10 002032 75,000
11 002033 200,000
12 002034 100,000
13 002035 100,000
14 002036 160,000
15 002037 62,500
16 002038 50,000
17 002039 50,000
18 002040 80,000
19 002041 50,000
20 002042 70,000
21 002043 100,000
22 002044 500,000
23 002045 50,000
24 002046 500,000
25 002047 140,000

វិញ្ញាបនបត្រ​ចុះ​បញ្ជី​មូលបត្រ

ធនាគារ​ពាណិជ្ជ​ទី១ ដែល​បាន​ចុះ​បញ្ជី​ក្នុង​ក្រុមហ៊ុន​ផ្សារមូល​បត្រ​កម្ពុជា

ក្រុមហ៊ុនដែលមានការបង្ហាញ ព័ត៌មានសាជីវកម្មឆ្នើម ឆ្នាំ២០២៤

ធនាគារ អេស៊ីលីដា បានជាប់ជាក្រុមហ៊ុន ដែលមានការបង្ហាញព័ត៌មានសាជីវកម្មឆ្នើម ប្រចាំឆ្នាំ២០២៤ ក្រោមការវាយតម្លៃយ៉ាងល្អិតល្អន់ពីនិយ័តករមូលបត្រកម្ពុជា និងផ្សារមូលបត្រកម្ពុជា នៅក្នុងពិព័រណ៍ផ្សារភាគហ៊ុនកម្ពុជា "My First Stock" ២០២៤។

សួស្តី! តើមានអ្វីខ្ញុំអាចជួយអ្នកបាន?
ផែនទីទំព័រ ទម្រង់សម្រាប់ប្រើជាមួយសេវា របៀបប្រើ លក្ខខណ្ឌ​សុវត្ថិភាព ព័ត៌មានតាមអ៊ីម៉ែល កំណត់ចំណាំផ្នែកច្បាប់ និងឯកជនភាព
អ្នកកំពុងទស្សនា : ១១៨ ©២០២៥ ធនាគារ អេស៊ីលីដា ភីអិលស៊ី
ផ្ទៃងងឹត

ធនាគារ អេស៊ីលីដា មានប្រព័ន្ធសុវត្ថិភាពខ្ពស់ ទទួលស្គាល់ដោយ៖

ភ្ជាប់ទំនាក់ទំនងជាមួយធនាគារ៖