www.acledabank.com.kh

navigate_nextទំនាក់ទំនងវិនិយោគិនnavigate_nextព័ត៌មានបោះផ្សាយសញ្ញាបណ្ណបន្ទាប់បន្សំnavigate_nextការចុះបញ្ជីលក់សញ្ញាបណ្ណធម្មតា (សញ្ញាបណ្ណបន្ទាប់បន្សំ) ជាផ្លូវការរបស់ធនាគារ អេស៊ីលីដា ភីអិលស៊ី

ការចុះបញ្ជីលក់សញ្ញាបណ្ណធម្មតា (សញ្ញាបណ្ណបន្ទាប់បន្សំ) ជាផ្លូវការរបស់ធនាគារ អេស៊ីលីដា ភីអិលស៊ី

ថ្ងៃទី១ ខែតុលា ឆ្នាំ២០២៥

ACLEDA Photo

ធនាគារ អេស៊ីលីដា ភីអិលស៊ី ត្រូវបានអនុញ្ញាតឱ្យចុះបញ្ជីលក់សញ្ញាបណ្ណធម្មតា (សញ្ញាបណ្ណបន្ទាប់បន្សំ) នៅផ្សារមូលបត្រកម្ពុជាចាប់ពីថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៥។

ឈ្មោះក្រុមហ៊ុនបោះផ្សាយ៖ ធនាគារ អេស៊ីលីដា ភីអិលស៊ី

ACLEDA Photo

ក. ព័ត៌មានសង្ខេបរបស់សញ្ញាបណ្ណធម្មតា

  1. ឈ្មោះសញ្ញាបណ្ណសាជីវកម្ម
    • ភាសាខ្មែរ៖ សញ្ញាបណ្ណបន្ទាប់បន្សំ អេប៊ីស៊ី ២.០
    • ភាសាអង់គ្លេស៖ ABC Sub-Bond 2.0
  2. ឈ្មោះកាត់នៃសញ្ញាបណ្ណសាជីវកម្ម
    • ភាសាខ្មែរ៖ សញ្ញាបណ្ណបន្ទាប់បន្សំ អេប៊ីស៊ី ២.០
    • ភាសាអង់គ្លេស៖ ABC Sub-Bond 2.0
  3. លេខកូដស្តង់ដារ៖ KH2000103F90
  4. លេខកូដបំព្រួញ៖ B000103F9
  5. និមិត្តសញ្ញាសញ្ញាបណ្ណសាជីវកម្ម៖ ABC32C
  6. ទំហំបោះផ្សាយសរុប៖ ៤០០ ប៊ីលានរៀល
  7. រូបិយបណ្ណនៃសញ្ញាបណ្ណសាជីវកម្ម៖ ប្រាក់រៀល ជាមួយតម្លៃចារឹក ១០០.០០០រៀល ក្នុងមួយសញ្ញាបណ្ណ
  8. ថ្លៃបោះផ្សាយ៖ ១០០% នៃតម្លៃចារឹក
  9. ឥណប្រតិទាន៖ ៧ឆ្នាំ (២០២៥-២០៣២) គិតចាប់ពីកាលបរិច្ឆេទបោះផ្សាយ
  10. ប្រភេទសញ្ញាបណ្ណសាជីវកម្ម៖ សញ្ញាបណ្ណធម្មតា (សញ្ញាបណ្ណបន្ទាប់បន្សំ)
  11. អត្រាគូប៉ុង៖ ៧.៥០% ក្នុងមួយឆ្នាំ
  12. ចំនួនដងនៃការទូទាត់គូប៉ុង៖ ប្រចាំត្រីមាស
  13. ការទូទាត់ប្រាក់ដើម៖ សញ្ញាបណ្ណត្រូវបានទិញត្រលប់មកវិញដោយផ្នែកមុន និងនៅថ្ងៃឥណប្រតិទាន។ ការទិញត្រលប់មកវិញត្រូវធ្វើឡើងចាប់ពីឆ្នាំទី៣ (២០២៨) រហូតដល់ឆ្នាំទី៧ ដោយរាប់ចាប់ពីកាលបរិច្ឆេទបោះផ្សាយនីមួយៗ។
  14. កាលបរិច្ឆេទចុះបញ្ជី៖ ថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៥
ACLEDA Photo

ខ. ព័ត៌មានសង្ខេបរបស់ក្រុមហ៊ុនបោះផ្សាយ

  1. ឈ្មោះក្រុមហ៊ុនបោះផ្សាយ៖ ធនាគារ អេស៊ីលីដា ភីអិលស៊ី
    • ភាសាខែ្មរ៖ ធនាគារ អេស៊ីលីដា ភីអិលស៊ី
    • ភាសាអង់គ្លេស៖ ACLEDA Bank PLC.
  2. សេវាកម្មចម្បង៖ សេវាកម្មធនាគារ
  3. បុគ្គលតំណាងក្រុមហ៊ុន៖ បណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិ
  4. អាសយដ្ឋាន៖ អគារលេខ៦១ មហាវិថីព្រះមុនីវង្ស សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
  5. លេខទូរសព្ទ៖ ០២៣ ៩៩៨ ៧៧៧, ០២៣ ៤៣០ ៩៩៩
  6. ក្រុមហ៊ុនធានាទិញមូលបត្រ៖ ក្រុមហ៊ុនមូលបត្រ អ អេច ប៊ី (ខេមបូឌា) ម.ក
  7. ភ្នាក់ងារតំណាងម្ចាស់សញ្ញាបណ្ណសាជីវកម្ម៖ ក្រុមហ៊ុនមូលបត្រ កាណាឌីយ៉ា ឯ.ក
  8. ភ្នាក់ងារបញ្ជិការចុះបញ្ជីផ្ទេរមូលបត្រ និងផាត់ទាត់៖ ធនាគារ អេស៊ីលីដា ភីអិលស៊ី
  9. ក្រុមហ៊ុនសវនកម្ម៖ ក្រុមហ៊ុន ប្រាយវ័តធ័រហាវខូភើស៍ (ខេមបូឌា) ឯ.ក
  10. ទីប្រឹក្សាច្បាប់៖ ការិយាល័យមេធាវី សិទ្ធិស័ក្ត
  11. ភ្នាក់ងារវាយតម្លៃលទ្ធភាពសង៖ រេតធីង អេជេនស៊ី អហ្វ (ខេមបូឌា) ម.ក

វិញ្ញាបនបត្រ​ចុះ​បញ្ជី​មូលបត្រ

ធនាគារ​ពាណិជ្ជ​ទី១ ដែល​បាន​ចុះ​បញ្ជី​ក្នុង​ក្រុមហ៊ុន​ផ្សារមូល​បត្រ​កម្ពុជា

ក្រុមហ៊ុនដែលមានការបង្ហាញ ព័ត៌មានសាជីវកម្មឆ្នើម ឆ្នាំ២០២៤

ធនាគារ អេស៊ីលីដា បានជាប់ជាក្រុមហ៊ុន ដែលមានការបង្ហាញព័ត៌មានសាជីវកម្មឆ្នើម ប្រចាំឆ្នាំ២០២៤ ក្រោមការវាយតម្លៃយ៉ាងល្អិតល្អន់ពីនិយ័តករមូលបត្រកម្ពុជា និងផ្សារមូលបត្រកម្ពុជា នៅក្នុងពិព័រណ៍ផ្សារភាគហ៊ុនកម្ពុជា "My First Stock" ២០២៤។

សួស្តី! តើមានអ្វីខ្ញុំអាចជួយអ្នកបាន?
ផែនទីទំព័រ ទម្រង់សម្រាប់ប្រើជាមួយសេវា របៀបប្រើ លក្ខខណ្ឌ​សុវត្ថិភាព ព័ត៌មានតាមអ៊ីម៉ែល កំណត់ចំណាំផ្នែកច្បាប់ និងឯកជនភាព
អ្នកកំពុងទស្សនា : ២៨០ ©២០២៥ ធនាគារ អេស៊ីលីដា ភីអិលស៊ី
ផ្ទៃងងឹត

ធនាគារ អេស៊ីលីដា មានប្រព័ន្ធសុវត្ថិភាពខ្ពស់ ទទួលស្គាល់ដោយ៖

ភ្ជាប់ទំនាក់ទំនងជាមួយធនាគារ៖