www.acledabank.com.kh

navigate_nextទំនាក់ទំនងវិនិយោគិនnavigate_nextការបង្ហាញ​ព័ត៌មាន​សាជីវកម្មnavigate_nextសេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលកិច្ចប្រជុំមហាសន្និបាតភាគហ៊ុនិក

សេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលកិច្ចប្រជុំមហាសន្និបាតភាគហ៊ុនិក

ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១

កាលបរិច្ឆេទប្រជុំ ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១
របៀបវារៈ
  1. អនុម័តកំណត់ហេតុកិច្ចប្រជុំកន្លងមក
  2. អនុម័តកម្រៃសេវាក្រុមប្រឹក្សាភិបាល
  3. អនុម័តការបែងចែកភាគលាភ
  4. អនុម័តគោលការណ៍ភាគលាភ
  5. អនុម័តគោលការណ៍លាភការ និងការតែងតាំង
  6. អនុម័តការដំឡើងប្រាក់បៀវត្សប្រចាំឆ្នាំ សម្រាប់ប្រធានក្រុមប្រឹក្សាភិបាល ដែលមានប្រសិទ្ធភាពអនុវត្តប្រតិសកម្មចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២១
  7. អនុម័តលើការតែងតាំងសមាជិកក្រុមប្រឹក្សាភិបាល សម្រាប់អាណត្តិថ្មី រយៈពេល៣ឆ្នាំបន្ថែមទៀត
  8. របាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំរបស់ធនាគារ អេស៊ីលីដា ភីអិលស៊ី ដែលបានធ្វើសវនកម្មរួច សម្រាប់ដំណាច់ឆ្នាំ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០
  9. របាយការណ៍របស់ប្រធានក្រុមប្រឹក្សាភិបាល សម្រាប់ឆ្នាំ២០២០
  10. របាយការណ៍របស់ប្រធាននាយកប្រតិបត្តិ សម្រាប់ឆ្នាំ២០២០
សេចក្តីសង្ខេប​នៃ​លទ្ធផល​ប្រជុំ អង្គប្រជុំបានពិនិត្យ និងអនុម័តខាងក្រោម៖
  • ១.១. អនុម័តកំណត់ហេតុកិច្ចប្រជុំមហាសន្និបាតភាគហ៊ុនិកប្រចាំឆ្នាំនៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២០។
  • ១.២. អនុម័តកំណត់ហេតុកិច្ចប្រជុំមហាសន្និបាតភាគហ៊ុនិកពិសេសតាមរយៈអ៊ីម៉ែលនៅថ្ងៃទី២២ ខែឧសភា ឆ្នាំ​២០២០។
  • ១.៣. អនុម័តកំណត់ហេតុកិច្ចប្រជុំមហាសន្និបាតភាគហ៊ុនិកវិសាមញ្ញនៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០។
  • ២.១. អនុម័តគោលការណ៍ការដំឡើងកម្រៃសេវាក្រុមប្រឹក្សាភិបាល។
  • ២.២. អនុម័តការដំឡើងកម្រៃសេវាក្រុមប្រឹក្សាភិបាលស្របនឹងអត្រាអតិផរណាប្រចាំឆ្នាំ២០២០ ចំនួន ២,៩%។
  • ៣.១. អនុម័តការបែងចែកភាគលាភ​ (ដែលនឹងត្រូវអនុម័តចុងក្រោយដោយនិយ័តករ) ជាសាច់​ប្រាក់ចំនួន ៣០% នៃ​ប្រាក់​ចំណេញសុទ្ធក្រោយដកពន្ធ ប្រចាំឆ្នាំ២០២០ (USD១៤១.៦៦២.០៣៧) ស្មើនឹង USD៤២.៤៩៣.២៩២,១៧ ក្នុងអត្រា USD០,០៩៨១ ក្នុង១ភាគហ៊ុន និងរក្សាប្រាក់ចំណេញសុទ្ធដែលនៅសល់ ក្នុងខ្ទង់ប្រាក់ចំណេញរក្សាទុក។
  • ៣.២. អនុម័តកាលបរិច្ឆេទកំណត់ទុកថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២១ ជាកាលបរិច្ឆេទប្រកាសបញ្ជីឈ្មោះភាគហ៊ុនិក ដែល​ត្រូវទទួលបានភាគលាភ។
  • ៤. អនុម័តគោលការណ៍ភាគលាភ។
  • ៥. អនុម័តគោលការណ៍លាភការ និងការតែងតាំង។
  • ៦. អនុម័តការដំឡើងប្រាក់បៀវត្សប្រចាំឆ្នាំ សម្រាប់ប្រធានក្រុមប្រឹក្សាភិបាល ដោយទទួលបានចំណាត់ថ្នាក់ A+ ដែល​មាន​ប្រសិទ្ធភាព​អនុវត្តប្រតិសកម្ម ចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២១។
  • ៧.១. អនុម័តការតែងតាំងលោក Stéphane MANGIAVACCA មកពីស្ថាប័ន COFIBRED ជាអភិបាល នៅ ធនាគារ អេស៊ីលីដា ភីអិលស៊ី សម្រាប់អាណត្តិថ្មី រយៈពេល៣ឆ្នាំបន្ថែមទៀត។
  • ៧.២. អនុម័តការតែងតាំងលោក Albertus BRUGGINK មកពីស្ថាប័ន ORIX ជាអភិបាល នៅធនាគារ អេស៊ីលីដា ភីអិលស៊ី​ សម្រាប់អាណត្តិថ្មី រយៈពេល៣ឆ្នាំបន្ថែមទៀត។
  • ៧.៣. អនុម័តការតែងតាំងលោក Pieter KOOI ជាអភិបាលឯករាជ្យ នៅធនាគារ អេស៊ីលីដា ភីអិលស៊ី សម្រាប់អាណត្តិថ្មី រយៈពេល៣ឆ្នាំបន្ថែមទៀត។
  • ៧.៤. អនុម័តមិនបន្តអាណត្តិលោក Ian S. Lydall ជាអភិបាលឯករាជ្យ នៅធនាគារ អេស៊ីលីដា ភីអិលស៊ី និង​អនុម័តជ្រើសរើសអភិបាលឯករាជ្យថ្មីជំនួសលោក​ Ian S. Lydall។
ផ្សេងៗ មិនមាន
attachment ឯកសារ​ភ្ជាប់
លទ្ធផល​នៃមហាសន្និបាតភាគហ៊ុនិកសាមញ្ញលើកទី២១ របស់ធនាគារ អេស៊ីលីដា ភីអិលស៊ី

វិញ្ញាបនបត្រ​ចុះ​បញ្ជី​មូលបត្រ

ធនាគារ​ពាណិជ្ជ​ទី១ ដែល​បាន​ចុះ​បញ្ជី​ក្នុង​ក្រុមហ៊ុន​ផ្សារមូល​បត្រ​កម្ពុជា

ក្រុមហ៊ុនដែលមានការបង្ហាញ ព័ត៌មានសាជីវកម្មឆ្នើម ឆ្នាំ២០២៤

ធនាគារ អេស៊ីលីដា បានជាប់ជាក្រុមហ៊ុន ដែលមានការបង្ហាញព័ត៌មានសាជីវកម្មឆ្នើម ប្រចាំឆ្នាំ២០២៤ ក្រោមការវាយតម្លៃយ៉ាងល្អិតល្អន់ពីនិយ័តករមូលបត្រកម្ពុជា និងផ្សារមូលបត្រកម្ពុជា នៅក្នុងពិព័រណ៍ផ្សារភាគហ៊ុនកម្ពុជា "My First Stock" ២០២៤។

សួស្តី! តើមានអ្វីខ្ញុំអាចជួយអ្នកបាន?
ផែនទីទំព័រ ទម្រង់សម្រាប់ប្រើជាមួយសេវា របៀបប្រើ លក្ខខណ្ឌ​សុវត្ថិភាព ព័ត៌មានតាមអ៊ីម៉ែល កំណត់ចំណាំផ្នែកច្បាប់ និងឯកជនភាព
អ្នកកំពុងទស្សនា : ១១៦ ©២០២៥ ធនាគារ អេស៊ីលីដា ភីអិលស៊ី
ផ្ទៃងងឹត

ធនាគារ អេស៊ីលីដា មានប្រព័ន្ធសុវត្ថិភាពខ្ពស់ ទទួលស្គាល់ដោយ៖

ភ្ជាប់ទំនាក់ទំនងជាមួយធនាគារ៖