www.acledabank.com.kh

navigate_nextទំនាក់ទំនងវិនិយោគិនnavigate_nextការបង្ហាញ​ព័ត៌មាន​សាជីវកម្មnavigate_nextសេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលកិច្ចប្រជុំមហាសន្និបាតភាគហ៊ុនិក

សេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលកិច្ចប្រជុំមហាសន្និបាតភាគហ៊ុនិក

ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦

ACLEDA Photo

សេចក្ដីលម្អិត៖

I. កាលបរិច្ឆេទប្រជុំ៖ ២៣ មេសា ២០២៦ ១៣:០០

II. របៀបវារៈ

  1. អនុម័តការបែងចែកភាគលាភជាសាច់ប្រាក់ក្នុងចំនួន ៥៥៥ រៀល ក្នុងមួយភាគហ៊ុន ដែលស្មើនឹង ២៤០,៤០៥,៤៧៥,៥៤៥ រៀល ស្មើនឹង ២៩.៩៩% នៃប្រាក់ចំណេញប្រចាំឆ្នាំ២០២៥ ដើម្បីផ្តល់ជូនដល់ភាគហ៊ុនិករបស់ធនាគារ អេស៊ីលីដា ចំនួន ៨០១,៦៤១,៤៦២,០០០ រៀល និងការរក្សាប្រាក់ចំណេញនៅសល់ក្នុងខ្ទង់ប្រាក់ចំណេញរក្សាទុករបស់ធនាគារ អេស៊ីលីដា បន្ទាប់ពីទទួលបានការអនុម័តពីនិយ័តករពាក់ព័ន្ធ។
  2. អនុម័តកាលបរិច្ឆេទកំណត់ទុកថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦ សម្រាប់កាលបរិច្ឆេទប្រកាសបញ្ជីឈ្មោះភាគហ៊ុនិក ដែលត្រូវទទួលបានភាគលាភ។
  3. អនុម័តការធ្វើវិសោធនកម្មលើមាត្រា៨ ឧបសម្ព័ន្ធទី៣ និងឧបសម្ព័ន្ធទី៤ នៃលក្ខន្តិកៈ ធនាគារ អេស៊ីលីដា។
  4. អនុម័តកម្រៃសេវាសម្រាប់ក្រុមប្រឹក្សាភិបាលរបស់ធនាគារ អេស៊ីលីដា ស្របតាមអត្រាអតិផរណាប្រចាំឆ្នាំ២០២៥ ចំនួន ២,៥០ភាគរយ។
  5. អនុម័តការដំឡើងប្រាក់បៀវត្សជូនប្រធានក្រុមប្រឹក្សាភិបាល។
  6. អនុម័តការតែងតាំង បណ្ឌិត អ៊ិន ចាន់នី ជាអភិបាលប្រតិបត្តិ ធនាគារ អេស៊ីលីដា សម្រាប់អាណត្តិថ្មី រយៈពេល៣ឆ្នាំបន្ថែមទៀត។
  7. អនុម័តការតែងតាំង បណ្ឌិត ហេង ឌីណា ជាអភិបាលឯករាជ្យ ធនាគារ អេស៊ីលីដា សម្រាប់អាណត្តិថ្មី រយៈពេល៣ឆ្នាំបន្ថែមទៀត។
  8. អនុម័តគោលការណ៍ភាគលាភ។
  9. អនុម័តគោលការណ៍តែងតាំង និងលាភការ។
  10. អនុម័តគោលការណ៍តែងតាំងអភិបាល។
  11. អនុម័តការជ្រើសរើស KPMG Cambodia Ltd. ("KPMG") ជាសវនករឯករាជ្យរបស់ធនាគារ អេស៊ីលីដា សម្រាប់ឆ្នាំហិរញ្ញវត្ថុ២០២៧។

III. សេចក្តីសង្ខេបនៃលទ្ធផលប្រជុំ

  1. បានអនុម័តការបែងចែកភាគលាភជាសាច់ប្រាក់ក្នុងចំនួន ៥៥៥ រៀល ក្នុងមួយភាគហ៊ុន ដែលស្មើនឹង ២៤០,៤០៥,៤៧៥,៥៤៥ រៀល ស្មើនឹង ២៩.៩៩% នៃប្រាក់ចំណេញប្រចាំឆ្នាំ២០២៥ ដើម្បីផ្តល់ជូនដល់ភាគហ៊ុនិករបស់ធនាគារ អេស៊ីលីដា ចំនួន ៨០១,៦៤១,៤៦២,០០០ រៀល និងការរក្សាប្រាក់ចំណេញនៅសល់ក្នុងខ្ទង់ប្រាក់ចំណេញរក្សាទុករបស់ធនាគារ អេស៊ីលីដា បន្ទាប់ពីទទួលបានការអនុម័តពីនិយ័តករពាក់ព័ន្ធ។
  2. បានអនុម័តកាលបរិច្ឆេទកំណត់ទុកថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦ សម្រាប់កាលបរិច្ឆេទប្រកាសបញ្ជីឈ្មោះភាគហ៊ុនិក ដែលត្រូវទទួលបានភាគលាភ។
  3. បានអនុម័តការធ្វើវិសោធនកម្មលើមាត្រា៨ ឧបសម្ព័ន្ធទី៣ និងឧបសម្ព័ន្ធទី៤ នៃលក្ខន្តិកៈ ធនាគារ អេស៊ីលីដា។
  4. បានអនុម័តកម្រៃសេវាសម្រាប់ក្រុមប្រឹក្សាភិបាលរបស់ធនាគារ អេស៊ីលីដា ស្របតាមអត្រាអតិផរណាប្រចាំឆ្នាំ២០២៥ ចំនួន ២,៥០ភាគរយ។
  5. បានអនុម័តការដំឡើងប្រាក់បៀវត្សជូនប្រធានក្រុមប្រឹក្សាភិបាល។
  6. បានអនុម័តការតែងតាំង បណ្ឌិត អ៊ិន ចាន់នី ជាអភិបាលប្រតិបត្តិ ធនាគារ អេស៊ីលីដា សម្រាប់អាណត្តិថ្មី រយៈពេល៣ឆ្នាំបន្ថែមទៀត។
  7. បានអនុម័តការតែងតាំង បណ្ឌិត ហេង ឌីណា ជាអភិបាលឯករាជ្យ ធនាគារ អេស៊ីលីដា សម្រាប់អាណត្តិថ្មី រយៈពេល៣ឆ្នាំបន្ថែមទៀត។
  8. បានអនុម័តគោលការណ៍ភាគលាភ។
  9. បានអនុម័តគោលការណ៍តែងតាំង និងលាភការ។
  10. បានអនុម័តគោលការណ៍តែងតាំងអភិបាល។
  11. បានអនុម័តការជ្រើសរើស KPMG Cambodia Ltd. ("KPMG") ជាសវនករឯករាជ្យរបស់ធនាគារ អេស៊ីលីដា សម្រាប់ឆ្នាំហិរញ្ញវត្ថុ២០២៧។

IV. ផ្សេងៗ៖ គ្មាន

វិញ្ញាបនបត្រ​ចុះ​បញ្ជី​មូលបត្រ

ធនាគារ​ពាណិជ្ជ​ទី១ ដែល​បាន​ចុះ​បញ្ជី​ក្នុង​ក្រុមហ៊ុន​ផ្សារមូល​បត្រ​កម្ពុជា

ក្រុមហ៊ុនដែលមានការបង្ហាញ ព័ត៌មានសាជីវកម្មឆ្នើម ឆ្នាំ២០២៥

ធនាគារ អេស៊ីលីដា ភីអិលស៊ី មានមោទនភាពបានជាប់ជាក្រុមហ៊ុន ដែលមានការបង្ហាញព័ត៌មានសាជីវកម្មឆ្នើម ប្រចាំឆ្នាំ២០២៥ ក្រោមការវាយតម្លៃយ៉ាងល្អិតល្អន់ពី និយ័តករមូលបត្រកម្ពុជា និងផ្សារមូលបត្រកម្ពុជា។

សួស្តី! តើមានអ្វីខ្ញុំអាចជួយអ្នកបាន?
ផែនទីទំព័រ ទម្រង់សម្រាប់ប្រើជាមួយសេវា របៀបប្រើ លក្ខខណ្ឌ​សុវត្ថិភាព ព័ត៌មានតាមអ៊ីម៉ែល កំណត់ចំណាំផ្នែកច្បាប់ និងឯកជនភាព
អ្នកកំពុងទស្សនា : ២៤៧ ©២០២៦ ធនាគារ អេស៊ីលីដា ភីអិលស៊ី
ផ្ទៃងងឹត

ធនាគារ អេស៊ីលីដា មានប្រព័ន្ធសុវត្ថិភាពខ្ពស់ ទទួលស្គាល់ដោយ៖

ភ្ជាប់ទំនាក់ទំនងជាមួយធនាគារ៖