www.acledabank.com.kh

navigate_nextទំនាក់ទំនងវិនិយោគិនnavigate_nextការបង្ហាញ​ព័ត៌មាន​សាជីវកម្មnavigate_nextរបាយការណ៍ប្រចាំត្រីមាសទី១ ឆ្នាំ២០២០ របស់ធនាគារ អេស៊ីលីដា ភីអិលស៊ី

របាយការណ៍ប្រចាំត្រីមាសទី១ ឆ្នាំ២០២០ របស់ធនាគារ អេស៊ីលីដា ភីអិលស៊ី

ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២០

របាយការណ៍​ហិរញ្ញវត្ថុ​សង្ខេប​ចន្លោះ​ពេល របស់​ធនាគារ អេស៊ីលីដា ភីអិលស៊ី ត្រូវ​បាន​រៀបចំ​ឡើង ដោយ​អនុលោម​ទៅ​តាម​ស្តង់ដា​គណនេយ្យ​អន្តរជាតិ​នៃ​កម្ពុជា ("ស.គ.អ.ក") ៣៤ ("របាយការណ៍​ហិរញ្ញវត្ថុ​ចន្លោះ​ពេល") ។

សម្រាប់​ត្រីមាស​ទី១ ឆ្នាំ២០២០ ធនាគារ អេស៊ីលីដា ភីអិលស៊ី ទទួល​បាន​ចំណូល​ពី​ការប្រាក់​សរុប​ចំនួន ៥១៩,១២ ប៊ីលាន​រៀល ដែល​កើន​ឡើង​ចំនួន ៤៩,៩០ ប៊ីលាន​រៀល ស្មើ​នឹង ១០,៦៣% និង​ប្រាក់​ចំណេញ​ចំនួន ១៣៦,៤៦ ប៊ីលាន​រៀល ដែល​កើន​ឡើង​ចំនួន ២០,១៤ ប៊ីលាន​រៀល ស្មើ​នឹង ១៧,៣១% ធៀប​នឹង​ត្រីមាស​ទី១ ឆ្នាំ២០១៩ ។

គិត​ត្រឹម​ដំណាច់​ការិយ​បរិច្ឆេទ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០ ទ្រព្យ​សកម្ម​សរុប​របស់​ធនាគារ អេស៊ីលីដា ភីអិលស៊ី មាន​ចំនួន ២៥,០១ ទ្រីលាន​រៀល ដែល​ថយ​ចុះ​ចំនួន ១៥៣,៤១ ប៊ីលាន​រៀល ស្មើ​នឹង ០,៦១% និង​មូលធន​សរុប​ចំនួន ៣,៩៤ ទ្រីលាន​រៀល កើន​ឡើង ៤,៨៦ ប៊ីលាន​រៀល ស្មើ​នឹង ០,១២% ធៀប​នឹង​ចុង​ការិយបរិច្ឆេទ ខែធ្នូ ឆ្នាំ២០១៩ ។

សូចនាករ​សំខាន់ៗ​នៅ​ក្នុង​ត្រីមាស​ទី១ ឆ្នាំ២០២០ ត្រូវ​បាន​បង្ហាញ​ដូចខាង​ក្រោម ៖

(*) អនុបាត​ទាំង​នេះ​មិន​មែន​ជា​អនុបាត​ប្រចាំ​ឆ្នាំ​នោះ​ទេ ហើយ​ត្រូវ​បាន​គណនា​ដោយ​ប្រើ​តួលេខ​លទ្ធផល​លម្អិត​សរុប រយៈពេល ៣ខែ ចាប់់​ពី​ថ្ងៃទី០១ ខែមករា ដល់​ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០ ។

សូម​អាន​របាយការណ៍​ប្រចាំ​ត្រីមាស​ទី១​ឆ្នាំ២០២០ ដូច​មាន​ក្នុង​ឯកសារ​យោង ។

វិញ្ញាបនបត្រ​ចុះ​បញ្ជី​មូលបត្រ

ធនាគារ​ពាណិជ្ជ​ទី១ ដែល​បាន​ចុះ​បញ្ជី​ក្នុង​ក្រុមហ៊ុន​ផ្សារមូល​បត្រ​កម្ពុជា

ផែនទីទំព័រ ទម្រង់សម្រាប់ប្រើជាមួយសេវា របៀបប្រើ លក្ខខណ្ឌ​សុវត្ថិភាព ព័ត៌មានតាមអ៊ីម៉ែល កំណត់ចំណាំផ្នែកច្បាប់ និងឯកជនភាព
អ្នកកំពុងទស្សនា : ៩៩ ©២០២៤ ធនាគារ អេស៊ីលីដា ភីអិលស៊ី
ផ្ទៃងងឹត
ភ្ជាប់ទំនាក់ទំនងជាមួយធនាគារ