www.acledabank.com.kh

navigate_nextទំនាក់ទំនងវិនិយោគិនnavigate_nextការបង្ហាញ​ព័ត៌មាន​សាជីវកម្មnavigate_nextធនាគារ អេស៊ីលីដា ភីអិលស៊ី ទទួល​បាន​ការដំឡើង​ចំណាត់ថ្នាក់...

ធនាគារ អេស៊ីលីដា ភីអិលស៊ី ទទួល​បាន​ការដំឡើង​ចំណាត់ថ្នាក់ Stand-Alone Credit Profile (SACP) ពីកម្រិត 'bb-' ទៅ​កម្រិត 'bb' ពី​ភ្នាក់ងារ​វាយតម្លៃ​អន្តរជាតិ Standard & Poor's (S&P) Global Ratings

ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០

ACLEDA Photo

ភ្នំពេញ ថ្ងៃព្រហស្បតិ៍ ៣កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវ​នឹង​ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០ ធនាគារ អេស៊ីលីដា ភីអិលស៊ី មាន​កិត្តយស សូម​អនុញ្ញាត​ជម្រាប​ជូន​ដល់​អតិថិជន និង សាធារណជន​ទាំងអស់​មេត្តាទទួ​ជ្រាប​ថា នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០ ធនាគារ អេស៊ីលីដា បាន​ទទួល​ការដំឡើង​ចំណាត់ថ្នាក់ Stand-Alone Credit Profile (SACP) ពីកម្រិត​ 'bb-' ទៅកម្រិត 'bb' ពី​ភ្នាក់ងារ​វាយតម្លៃ​អន្តរជាតិ Standard & Poor's (S&P) Global Ratings ។

បណ្ឌិត អ៊ិន ចាន់នី ប្រធាន​នាយកប្រតិបត្តិ ធនាគារ អេស៊ីលីដា ភីអិលស៊ី បាន​មាន​ប្រសាសន៍​ថា ការដំឡើង​ចំណាត់ថ្នាក់ ​(SACP) ពីកម្រិត 'bb-' ទៅ​កម្រិត 'bb' ដល់ ធនាគារ អេស៊ីលីដា ដោយ​មូលហេតុ​ចម្បងៗ ដូចជា​ធនាគារ​រក្សា​បាននូវ​ទ្រព្យសកម្ម​ចម្រុះ ការគ្រប់គ្រង​ដោយ​ការប្រុងប្រយ័ត្ន គិតគូរ​នូវ​រាល់​ហានិភ័យ​ពាក់ព័ន្ធ​ជា​មូលដ្ឋាន​សម្រាប់​ការលូតលាស់ និង​មាន​មូលធនភាវូនីយកម្ម​រឹងមាំ ។ កត្តា​ទាំងអស់​នេះ​ឆ្លុះ​បញ្ចាំង​អំពី​ភាពរឹងមាំ នៃ​បណ្តាញ​ធុរកិច្ច​របស់ធនាគារ អេស៊ីលីដា ដោយ​រក្សា​បាន​នូវ​ចំណូល​ប្រកប​ដោយ​ចីរភាព ដោយ​មិនមាន​ផលប៉ះពាល់ ។

ទស្សនវិស័យ​ស្ថិរភាព​ដែល​បង្ហាញ​នៅ​ក្នុង​ចំណាត់ថ្នាក់​នេះ ឆ្លុះបញ្ចាំង​ពី​ភាពរឹងមាំ​នៃ​ហិរញ្ញវត្ថុ​ជាមួយ​នឹង​ទ្រនាប់​ដើមទុន​គ្រប់គ្រាន់ ដើម្បី​ស្ថិរភាព​នៃ​ដំណើរការ​អាជីវកម្ម ។

សូម​អាន​ធនាគារ អេស៊ីលីដា ភីអិលស៊ី ទទួល​បាន​ការដំឡើង​ចំណាត់ថ្នាក់ Stand-Alone Credit Profile (SACP) ពីកម្រិត 'bb-' ទៅ​កម្រិត 'bb' ពី​ភ្នាក់ងារ​វាយតម្លៃ​អន្តរជាតិ Standard & Poor's (S&P) Global Ratings ដូច​មាន​ក្នុង​ឯកសារ​យោង ។

វិញ្ញាបនបត្រ​ចុះ​បញ្ជី​មូលបត្រ

ធនាគារ​ពាណិជ្ជ​ទី១ ដែល​បាន​ចុះ​បញ្ជី​ក្នុង​ក្រុមហ៊ុន​ផ្សារមូល​បត្រ​កម្ពុជា

ផែនទីទំព័រ ទម្រង់សម្រាប់ប្រើជាមួយសេវា របៀបប្រើ លក្ខខណ្ឌ​សុវត្ថិភាព ព័ត៌មានតាមអ៊ីម៉ែល កំណត់ចំណាំផ្នែកច្បាប់ និងឯកជនភាព
អ្នកកំពុងទស្សនា : ២១៩ ©២០២៤ ធនាគារ អេស៊ីលីដា ភីអិលស៊ី
ផ្ទៃងងឹត
ភ្ជាប់ទំនាក់ទំនងជាមួយធនាគារ