www.acledabank.com.kh

navigate_nextទំនាក់ទំនងវិនិយោគិនnavigate_nextការបង្ហាញ​ព័ត៌មាន​សាជីវកម្មnavigate_nextការរក្សាចំណាត់ថ្នាក់ B+/Stable/B របស់ ធនាគារ អេស៊ីលីដា ភីអិលស៊ី

ការរក្សាចំណាត់ថ្នាក់ B+/Stable/B របស់ ធនាគារ អេស៊ីលីដា ភីអិលស៊ី

ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤

ACLEDA Photo

នាថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤ ធនាគារ អេស៊ីលីដា ទទួលបានរបាយការណ៍វាយតម្លៃពីភ្នាក់ងារវាយតម្លៃអន្តរជាតិ Standard & Poor's (S&P) Global Ratings ដោយរក្សាបានចំណាត់ថ្នាក់ "B+/Stable/B" ដដែល។

ការរក្សាបានចំណាត់ថ្នាក់នេះ សបញ្ជាក់អំពីភាពរឹងមាំ និងការរក្សាបានស្ថិរភាពប្រវត្តិហិរញ្ញវត្ថុរបស់ធនាគារ អេស៊ីលីដា ក្នុងរយៈពេលវែង ជាមួយនឹងទ្រនាប់ដើមទុនគ្រប់គ្រាន់ និងការរក្សាបានស្ថិរភាពដើមទុនរបស់ខ្លួន សម្រាប់ឆ្លើយតបគ្រប់ស្ថានភាពសេដ្ឋកិច្ច។

បន្ថែមលើនេះ មូលដ្ឋានប្រាក់បញ្ញើដ៏សម្បូរបែប រួមទាំងការផ្តល់សេវាហិរញ្ញវត្ថុ តាមរយៈបច្ចេកវិទ្យាឌីជីថលដ៏លេចធ្លោ និងបណ្តាញប្រតិបត្តិការយ៉ាងទូលំទូលាយរបស់ធនាគារ អេស៊ីលីដា បានដើរតួនាទីជាធនាគារដ៏សំខាន់ សម្រាប់ការផ្តល់សេវាកម្មធនាគារ និងហិរញ្ញវត្ថុដល់គ្រប់មជ្ឈដ្ឋាន។

កត្តាទាំងអស់នេះ បានឆ្លុះបញ្ចាំងពីភាពរឹងមាំជាវិជ្ជមាននៃបណ្តាញធុរកិច្ច របស់ធនាគារ អេស៊ីលីដា និងក្រុមហ៊ុនបុត្រសម្ព័ន្ធ ចំពោះគុណភាពដើមទុន និងប្រភពទុន ដែលអាចរក្សាបានការអភិវឌ្ឍប្រកបដោយចីរភាព។

វិញ្ញាបនបត្រ​ចុះ​បញ្ជី​មូលបត្រ

ធនាគារ​ពាណិជ្ជ​ទី១ ដែល​បាន​ចុះ​បញ្ជី​ក្នុង​ក្រុមហ៊ុន​ផ្សារមូល​បត្រ​កម្ពុជា

ក្រុមហ៊ុនដែលមានការបង្ហាញ ព័ត៌មានសាជីវកម្មឆ្នើម ឆ្នាំ២០២៤

ធនាគារ អេស៊ីលីដា បានជាប់ជាក្រុមហ៊ុន ដែលមានការបង្ហាញព័ត៌មានសាជីវកម្មឆ្នើម ប្រចាំឆ្នាំ២០២៤ ក្រោមការវាយតម្លៃយ៉ាងល្អិតល្អន់ពីនិយ័តករមូលបត្រកម្ពុជា និងផ្សារមូលបត្រកម្ពុជា នៅក្នុងពិព័រណ៍ផ្សារភាគហ៊ុនកម្ពុជា "My First Stock" ២០២៤។


CHAT
ផែនទីទំព័រ ទម្រង់សម្រាប់ប្រើជាមួយសេវា របៀបប្រើ លក្ខខណ្ឌ​សុវត្ថិភាព ព័ត៌មានតាមអ៊ីម៉ែល កំណត់ចំណាំផ្នែកច្បាប់ និងឯកជនភាព
អ្នកកំពុងទស្សនា : ១.១០១ ©២០២៤ ធនាគារ អេស៊ីលីដា ភីអិលស៊ី
ផ្ទៃងងឹត

ធនាគារ អេស៊ីលីដា មានប្រព័ន្ធសុវត្ថិភាពខ្ពស់ ទទួលស្គាល់ដោយ៖

ភ្ជាប់ទំនាក់ទំនងជាមួយធនាគារ៖