navigate_nextទំនាក់ទំនងវិនិយោគិនnavigate_nextការបង្ហាញព័ត៌មានសាជីវកម្មnavigate_nextសេចក្តីជូនដំណឹង ស្តីពី ការធ្វើបរិវិសកម្មសញ្ញាបណ្ណបន្ទាប់បន្សំដំណាក់កាលទីមួយ របស់ធនាគារ អេស៊ីលីដា ភីអិលស៊ី
សេចក្តីជូនដំណឹង ស្តីពី ការធ្វើបរិវិសកម្មសញ្ញាបណ្ណបន្ទាប់បន្សំដំណាក់កាលទីមួយ របស់ធនាគារ អេស៊ីលីដា ភីអិលស៊ី
ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥
ធនាគារ អេស៊ីលីដា បានទទួលការអនុញ្ញាតពីធនាគារជាតិ នៃ កម្ពុជា និងនិយ័តករមូលបត្រកម្ពុជា ក្នុងការបោះផ្សាយលក់សញ្ញាបណ្ណបន្ទាប់បន្សំក្នុងទំហំទឹកប្រាក់រហូតដល់ ៤០០ពាន់លានរៀល ប្រមាណជា ១០០លានដុល្លារអាមេរិក ស្របតាមច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធ។ ការបោះផ្សាយលក់សញ្ញាបណ្ណបន្ទាប់បន្សំនេះ ធនាគារ អេស៊ីលីដាមានគម្រោងរៀបចំធ្វើបរិវិសកម្មជាបួនដំណាក់កាល។ នាថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ ធនាគារ អេស៊ីលីដា បានធ្វើបរិវិសកម្មដំណាក់កាលទីមួយ ប្រកបដោយភាពជោគជ័យ ដែលមានវិនិយោគិនគុណវុឌ្ឍិបញ្ជាទិញសញ្ញាបណ្ណរហូតដល់ ៣៤៣.៣៥០.០០០.០០០រៀល សមមូលជាប្រាក់ដុល្លារស្មើនឹង ៨៥.៨៣៧.៥០០ដុល្លារអាមេរិក ដែលជាលទ្ធផលទទួលបានទំនុកចិត្ត និងការជឿជាក់ពីវិនិយោគិនលើធនាគារ អេស៊ីលីដា លើសពីការរំពឹងទុក។ ទន្ទឹមនឹងនេះ ធនាគារ អេស៊ីលីដា នឹងជូនដំណឹងដល់វិនិយោគិន និងសាធារណជន អំពីការធ្វើបរិវិសកម្មទៅលើចំនួនសញ្ញាបណ្ណបន្ទាប់បន្សំដំណាក់កាលទីពីរ នាពេលបន្ទាប់។