www.acledabank.com.kh

navigate_nextព័ត៌មានnavigate_nextព័ត៌មាន​ថ្មីៗnavigate_nextពានរង្វាន់ និង​វិញ្ញាបនបត្រ​ ពី​វ៉េសស្ទឺន យូញៀន

ពានរង្វាន់ និង​វិញ្ញាបនបត្រ​ ពី​វ៉េសស្ទឺន យូញៀន

ថ្ងៃ​ទី៣១ ខែ​មីនា ឆ្នាំ២០១០

នៅ​ថ្ងៃ​ទី២៥ ខែ​មីនា ឆ្នាំ២០១០ ធនាគារ​អេស៊ីលីដា ដែល​ជា​ធនាគារ​ពាណិជ្ជ​ឈាន​មុខគេ​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា បាន​ទទួល​វិញ្ញាបនបត្រ​ពីរ និង​ពានរង្វាន់​មួយ សម្រាប់​ឆ្នាំ២០០៩ ពី​វ៉េសស្ទឺន យូញៀន ។ វិញ្ញាបនបត្រ និង​ពានរង្វាន់​នេះ បាន​ប្រគល់​ជូន​សម្រាប់​ភ្នាក់ងារ​ដ៏​ឆ្នើម​ប្រចាំ​ឆ្នាំ ដែលបាន​បម្រើ​សេវា​ផ្ទេរ​ប្រាក់ មាន​ការ​កើន​ឡើង ។

ស្នាដៃ​ទាំង​នោះ​រួមមាន​ វិញ្ញាបនបត្រ​​សរសើរ ដែល​បាន​ទទួល​ស្គាល់​ពី​ការ​ខំប្រឹងប្រែង​ផ្តល់​សេវាកម្ម​ជូន​អតិថិជន និង​ការ​ធ្វើពាណិជ្ជកម្ម​​ជាមួយ​វ៉េសស្ទឺន យូញៀន និង​ពានរង្វាន់ សម្រាប់ការបម្រើសេវាផ្ទេរ​ប្រាក់​​ទៅ​បរទេស​​មាន​ការ​កើន​ឡើង ព្រមទាំង វិញ្ញាបនបត្រសមិទ្ធកម្ម សម្រាប់​ការបម្រើសេវាផ្ទេរ​ប្រាក់​​ពី​បរទេស​​មាន​ការ​កើន​ឡើង ក្នុង​ឆ្នាំ២០០៩ ពី​វ៉េសស្ទឺន យូញៀន ។

នេះ​ជា​ស្នាដៃ​ដ៏អស្ចារ្យ​ដែល​បាន​មក​ពី​កត្តា​ជា​ច្រើន​ដូចជា ៖ សេវា​រហ័ស សុវត្ថិភាព យក​ចិត្ត​ទុកដាក់ ភាពជឿ​ជាក់ និង​មាន​លក្ខណៈ​ងាយស្រួល​ក្នុង​ការ​បម្រើ​ជូន​អតិថិជន ។ យើងខ្ញុំ​ផ្តោត​ការយកចិត្តទុកដាក់​ជានិច្ច​ចំពោះ​ការបម្រើ​ជូន​អតិថិជន ហើយ​កត្តាសំខាន់​ខាងលើនោះ​ហើយ ដែលជំរុញឱ្យ​ពួក​គាត់​ត្រឡប់​មក​ប្រើ​ប្រាស់​សេវា​របស់​យើង​រហូត ។

វ៉េសស្ទឺន យូញៀន ផ្តល់​ជូន​នូវ​មធ្យោបាយ​យ៉ាង​ងាយ​ស្រួល​បំផុត​សម្រាប់​ក្រុមគ្រួសារ និង​មិត្ត​ភក្តិ ក្នុង​ការផ្ទេរប្រាក់ ជាង ១៥០ឆ្នាំ​មក​ហើយ និង​មាន​បណ្តាញ​ប្រតិបត្តិការ​ស្ទើរ​តែ​គ្រប់​ទីកន្លែង​នៅ​ក្នុង​ពិភពលោក ។ ក្នុង​នាម​ជា​​អ្នក​វិវឌ្ឍន៍​សេវា​ហិរញ្ញវត្ថុ ក្រុមហ៊ុន​វ៉េសស្ទឺន យូញៀន បាន​ក្លាយ​ទៅ​ជា​​អ្នក​ឈាន​មុខ​គេ​សម្រាប់​សេវា​ផ្ទេរ​ប្រាក់​ជា​សាកល ទូទាំង ២០០ប្រទេស ។

ពានរង្វាន់ សម្រាប់​ការបម្រើសេវាផ្ទេរ​ប្រាក់​​ទៅ​បរទេស​​មាន​ការ​កើន​ឡើង
ពានរង្វាន់ សម្រាប់​ការបម្រើសេវាផ្ទេរ​ប្រាក់​​ទៅ​បរទេស​​មាន​ការ​កើន​ឡើង
វិញ្ញាបនបត្រ​​សរសើរ សម្រាប់ការបម្រើសេវាផ្ទេរ​ប្រាក់​​ទៅ​បរទេស​​មាន​ការ​កើន​ឡើង
វិញ្ញាបនបត្រ​​សរសើរ សម្រាប់ការបម្រើសេវាផ្ទេរ​ប្រាក់​​ទៅ​បរទេស​​មាន​ការ​កើន​ឡើង
វិញ្ញាបនបត្រសមិទ្ធកម្ម សម្រាប់​ការបម្រើសេវាផ្ទេរ​ប្រាក់​​ពី​បរទេស​​មាន​ការ​កើន​ឡើង
វិញ្ញាបនបត្រសមិទ្ធកម្ម សម្រាប់​ការបម្រើសេវាផ្ទេរ​ប្រាក់​​ពី​បរទេស​​មាន​ការ​កើន​ឡើង

ប្រសិន​បើ​លោក​អ្នក​មាន​ចម្ងល់ ឬ​សំណូម​ពរ​ផ្សេងៗ (បម្រើ​២៤​ម៉ោង)

phone០២៣ ៩៩៤ ៤៤៤, ០១៥ ៩៩៩ ២៣៣
emailinquiry@acledabank.com.kh


CHAT
ផែនទីទំព័រ ទម្រង់សម្រាប់ប្រើជាមួយសេវា របៀបប្រើ លក្ខខណ្ឌ​សុវត្ថិភាព ព័ត៌មានតាមអ៊ីម៉ែល កំណត់ចំណាំផ្នែកច្បាប់ និងឯកជនភាព
អ្នកកំពុងទស្សនា : ១.១៩២ ©២០២៤ ធនាគារ អេស៊ីលីដា ភីអិលស៊ី
ផ្ទៃងងឹត

ធនាគារ អេស៊ីលីដា មានប្រព័ន្ធសុវត្ថិភាពខ្ពស់ ទទួលស្គាល់ដោយ៖

ភ្ជាប់ទំនាក់ទំនងជាមួយធនាគារ៖