navigate_nextព័ត៌មានnavigate_nextព័ត៌មានថ្មីៗnavigate_nextប័ណ្ណសរសើរចំពោះស្នាដៃល្អក្នុងការទប់ស្កាត់ការរីករាលដាលមេរោគអេដស៍ និងជំងឺអេដស៍សម្រាប់ឆ្នាំ២០១២
ប័ណ្ណសរសើរចំពោះស្នាដៃល្អក្នុងការទប់ស្កាត់ការរីករាលដាលមេរោគអេដស៍ និងជំងឺអេដស៍សម្រាប់ឆ្នាំ២០១២
ថ្ងៃទី១០ ខែតុលា ឆ្នាំ២០១២
រាជធានីភ្នំពេញ ៖ នាព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០១២ ធនាគារអេស៊ីលីដា បានទទួលប័ណ្ណសរសើរពីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ចំពោះស្នាដៃល្អក្នុងការងារប្រយុទ្ធទប់ស្កាត់ការរីករាលដាលមេរោគអេដស៍ និងជំងឺអេដស៍នៅកន្លែងធ្វើការសម្រាប់ឆ្នាំ២០១២ ។ លោក ណុប សុខុម គ្រូពេទ្យការងារប្រចាំធនាគារអេស៊ីលីដា បានទទួលប័ណ្ណសរសើរនេះ ពីឯកឧត្តម វង សូត រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅសណ្ឋាគារភ្នំពេញ ។
នេះជាលើកទីបីហើយ ដែលធនាគារអេស៊ីលីដាបានទទួលប័ណ្ណសរសើរ ចំពោះស្នាដៃល្អក្នុងការងារប្រយុទ្ធទប់ស្កាត់ការរីករាលដាលមេរោគអេដស៍ និងជំងឺអេដស៍នេះ ហើយវាជាកិត្តិយសប្រកបដោយមោទនភាពក្រៃលែង ដែលមានការិយាល័យកណ្តាល និងសាខាចំនួន ៨ ទៀតរបស់ធនាគារអេស៊ីលីដា (សាខាដូនពេញ, សាខាទី១ ឫស្សីកែវ, សាខាទី២ ឫស្សីកែវ, សាខាស្រុកកំពង់ថ្ម, សាខាស្រុកកៀនស្វាយ, សាខាខេត្តក្រចេះ, សាខាខេត្តព្រះវិហារ និង សាខាខេត្តរតនគីរី) ទទួលបាននូវប័ណ្ណសរសើរសម្រាប់ស្នាដៃដ៏មានតម្លៃនេះ ។
ធនាគារអេស៊ីលីដា នឹងនៅតែបន្តចូលរួមយ៉ាងសកម្មក្នុងការប្រយុទ្ធទប់ស្កាត់នូវរាល់ជំងឺឆ្លងរាតត្បាតទាំងឡាយដូចជា ៖ អេដស៍ ផ្តាសាយបក្សី ផ្តាសាយប្រភេទថ្មី ជាដើម ដើម្បីរស់នៅប្រកបដោយសុខុមាលភាព និងរុងរឿងទាំងអស់គ្នា ។