navigate_nextព័ត៌មានnavigate_nextព័ត៌មានថ្មីៗnavigate_nextពានរង្វាន់សម្រាប់គម្រោងសេវាធនាគារតាមរយៈទូរស័ព្ទដៃល្អបំផុត ឆ្នាំ២០១២
ពានរង្វាន់សម្រាប់គម្រោងសេវាធនាគារតាមរយៈទូរស័ព្ទដៃល្អបំផុត ឆ្នាំ២០១២
ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៣
នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៣ នេះ ធនាគារអេស៊ីលីដា ជាប្រជាធនាគារដែលលោកអ្នកជឿទុកចិត្ត និង Fiserv ជាក្រុមហ៊ុនដៃគូបច្ចេកវិជ្ជារបស់ធនាគារអេស៊ីលីដា បានទទួលពានរង្វាន់សម្រាប់គម្រោងសេវាធនាគារតាមរយៈទូរស័ព្ទដៃល្អបំផុត ប្រចាំឆ្នាំ២០១២ ពី The Asian Banker នៅក្នុងឱកាសខួបទី៧ នៃកម្មវិធីប្រគល់ពានរង្វាន់បច្ចេកវិជ្ជាអន្តរជាតិរបស់ Asian Banker ។
ធនាគារអេស៊ីលីដា និងក្រុមហ៊ុន Fiserv ត្រូវបានទទួលស្គាល់ពី The Asian Banker ចំពោះគម្រោងសេវាធនាគារតាមរយៈទូរស័ព្ទដៃរបស់ធនាគារអេស៊ីលីដា ដែលមានឈ្មោះថា "សេវាអេស៊ីលីដាយូនីធី" ។
ជាមួយសេវាអេស៊ីលីដាយូនីធី អតិថិជនអាចប្រើប្រាស់សេវាកម្មធនាគារអេស៊ីលីដា តាមរយៈទូរស័ព្ទដៃគ្រប់ប្រភេទ និងគ្រប់ប្រព័ន្ធ ដូចជា ៖ ពិនិត្យមើលអត្រាប្តូរប្រាក់, ពិនិត្យមើលសមតុល្យគណនី, ផ្ទេរប្រាក់, ដកប្រាក់តាមការិយាល័យ ឬម៉ាស៊ីនអេធីអឹមរបស់ធនាគារអេស៊ីលីដា ដោយពុំចាំបាច់ប្រើប្រាស់កាតអេធីអឹម, ទូទាត់វិក្កយបត្រ, បញ្ចូលទឹកប្រាក់ក្នុងទូរស័ព្ទ និងពិនិត្យមើលព័ត៌មានគណនីផ្សេងៗទៀត បានគ្រប់ពេលវេលា ២៤ម៉ោងក្នុងមួយថ្ងៃ និង ៧ថ្ងៃក្នុងមួយសប្តាហ៍ ។
សម្រាប់ព័ត៌មានបន្ថែម សូមទស្សនាវេបសាយ www.theasianbanker.com ។